#cambodge : Il faut gagner les législatives de 2018 et comment !

LE CNRP DOIT S’ORGANISER

POUR GAGNER CETTE BATAILLE ET

GOUVERNER LE PAYS !

Il lui reste un an pour :

1 – Élaborer un programme politique crédible de gouvernement

2 – Structurer une équipe de campagne pour gagner

3 – Mobiliser TOUTES les forces de la Nation pour la relève après Juillet 2018.

 

Pour gagner il faut de l’audace, de la rigueur et croire

en la force et la capacité du Peuple du Cambodge !

 

 

លិខិតមិត្តអ្នកអាន៖ តើបក្សសង្គ្រោះជាតិអាចឈ្នះឆ្នោតឬទេ នៅឆ្នាំក្រោយ?

តើវាពិតជាមានឱសថទិព្វអ្វីទេ ដែលអាចជួយឲ្យ​មានការប្រែប្រួលលទ្ធផលឆ្នោតនៅពេលខាងមុខ?

  • គោលនយោបាយនឹងជំហរគណបក្ស ជាចំនុចអាទិភាពមួយក្នុងការទាក់ទាញប្រជាប្រិយភាពពីពលរដ្ឋ ការចុះជួបពលរដ្ឋនៅតាមមូលដ្ឋានដោយផ្ទាល់ ស្តាប់ទុក្ខកង្វល់នឹងបញ្ហាប្រឈមរបស់ពួកគាត់ សុទ្ធសឹងតែជាការជួយបង្កើនសំឡេងគណបក្សប្រឆាំង ជាពិសេសពលរដ្ឋនៅតាមបណ្តាខេត្តដែលមានមួយអាសនៈ។ បន្ត នឹងពង្រឹងប្រធានក្រុមការងារ នឹងប្រធានបក្ស សមាជិកនៅតាមបណ្តាខេត្តរាជធានីដែលធ្លាប់ឈ្នះហើយ ឲ្យសកម្មនឹងមោះមុតជាងពីមុន១០០ដង ដើម្បីអាចស្រូបយកអាសនៈបន្ថែម។ ជួលបុគ្គលល្បីលំដាប់អន្តរជាតិ អ្នកជំនាញឬឯកទេសខាងផ្នែកនយោបាយអោយមកបណ្តុះបណ្តាលដល់ប្រធានក្រុមការងារ ប្រធានបក្សខេត្តរាជធានី ក្រុង​ស្រុកខណ្ឌ ឃុំសង្កាត់រៀងរាល់មួយខែម្តង ការសិក្សានឹងបំភ្លឺនូវអ្វីដែលជាចំនុចខ្លាំងនឹងចំនុចខ្សោយ គប្បីធ្វើ នឹងមិនធ្វើ។ លើកទឹកចិត្តដល់យុវជន ក្រុមឃោសនិកឲ្យផ្តល់នឹងពន្យល់សារនយោបាបឲ្យជ្រាបដល់ចិត្តនឹងបេះដូងពលរដ្ឋ

  • ជំរុញនឹងតស៊ូមតិដល់គ.ជ.ប ដោយស្នើឲ្យគ្រប់បក្សនយោបាយទាំងអស់ឲ្យមានសិទ្ធនឹងប្រតិបត្តិការទូទាំងប្រទេសដោយស្មើភាពគ្នា គ្មានការភ័យខ្លាច នឹងគំរាមកំហែង ផ្ញើសារឲ្យគ.ជ.ប ណែនាំដល់គ្រប់បក្សនយោបាយ​ ជាពិសេសបក្សប្រជាជនឲ្យ មានការផ្ទេរអំនាចដោយសន្តវិធីបើក្នុង ករណីចាញ់ការបោះឆ្នោត ឈ្នះដោយកិត្តិយស ចាញ់ដោយអស់ចិត្ត

  • ចូរចាំថាការបោះឆ្នោតឆ្នាំក្រោយជាការបោះឆ្នោតស្លាប់រស់ ហើយយើងជឿថា ក្រុមដែលតែងតែគំរាមអំពីសង្គ្រាមនឹងមិនហ៊ានចេញទ័ពទេ ព្រោះពួកគេមិនចោលការិយាល័យ បន្ទប់គេងម៉ាស៊ីនត្រជាក់ឲ្យមូសស៊ីកណ្តាលព្រៃទេសរុបមកវិញបក្សសង្គ្រោះជាតិគួរតែខិតខំប្រឹងប្រែងជំនះឧបសគ្គបន្តទៅទៀត ហើយជៀសវាងការមានមោទនភាពដោយមិនអើពើអ្វីឲ្យសោះ ថាខ្លួននឹងកើន ១៥ភាគរយបន្ថែមអីនោះ។ ត្រៀមខ្លួនដឹកនាំប្រទេស ប្រសិនបើរៀបជើងព្រួលគ្រប់គ្រាន់

 

#cambodge : Pour un programme politique de gouvernement crédible avant les élections de 2018