#cambodge : KEM Sokha : unissons nos forces pour résoudre les problèmes de la Nation et de la Population

  • Post author:
  • Post category:CI

KEM Sokha : “Faire de la politique, c’est résoudre les problèmes de la Société “

Et c’est noble !

Et ce n’est pas la sale politique de HUN Sen !

ព្រឹកថ្ងៃ ៤-កុម្ភៈ-២០១៧/ ខេត្តកំពង់ស្ពឺ

ខ្ញុំយល់ឃើញថា យើងធ្វើនយោបាយដើម្បី ស្វែងរកដំណោះស្រាយបញ្ហាសង្គម បញ្ហាប្រទេសជាតិ ជាពិសេសបញ្ហារបស់ប្រជាពលរដ្ឋយើង។ បើអ្នកនយោបាយ គិតតែពីបង្កបង្កើតបញ្ហា ធ្វើឲ្យអ្នកដទៃ​ ជាពិសេសប្រជាពលរដ្ឋឈឺចាប់ និងភ័យខ្លាចដោយសារតែចង់ឈ្នះគ្នា គុំគួនសងសឹកគ្នា នោះមិនមែនគ្រាន់តែមិនបានបង្កើតសេចក្ដីសុខឲ្យ​អ្នកដទៃនោះទេ សូម្បីតែក្នុងចិត្តខ្លួនឯងក៏ក្ដៅក្រហល់ក្រហាយមិនមានសេចក្ដីសុខពិតដែរ។

ដូច្នេះហើយ ខ្ញុំសូមឲ្យថ្នាក់ដឹកនាំមូលដ្ឋានយើង ធ្វើកិច្ចការទាំងឡាយក្នុងគោលដៅរបស់យើង ដើម្បីឈានទៅដោះស្រាយបញ្ហារបស់ប្រទេសជាតិ និងរបស់ប្រជាពលរដ្ឋខ្មែរ។

ថ្លែងនៅក្នុងកិច្ចប្រជុំផ្ទៃក្នុង ជាមួយថ្នាក់ដឹកនាំមូលដ្ឋានគណបក្សសង្គ្រោះជាតិ ខេត្តកំពង់ស្ពឺ។

លោក កឹម សុខា ណែនាំ​ឲ្យ​សមាជិក​ផ្ដោត​លើ​គោលដៅ​បក្ស​ដើម្បី​ដោះស្រាយ​បញ្ហា​ជាតិ

ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា (រូប​លើកដៃ) ថ្លែង​ទៅ​កាន់​សកម្មជន​របស់​លោក នា​ទីស្នាក់ការ​កណ្ដាល នា​សង្កាត់​ចាក់អង្រែលើ រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៩ កញ្ញា ឆ្នាំ​២០១៦។