#cambodge : Message de KEM Sokha de Bantey Meanchey

  • Post author:
  • Post category:CNRP / Video

Nous allons élaborer un Programme Politique

de Gouvernement pour 2018

វេទិកាសកម្មជនមូលដ្ឋាន ខេត្តបន្ទាយមានជ័យ

ថ្ងៃនេះ ខ្ញុំក្នុងនាមគណបក្សសង្គ្រោះជាតិ សូមផ្ដល់នូវសារនយោបាយ ជូនដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃគណបក្សសង្គ្រោះជាតិ ដូចតទៅនេះ៖

ទី១.សូមឲ្យសមាជិកថ្នាក់ដឹកនាំយើងទាំងអស់ អត់ធ្មត់ គឺមិនឆ្លើយ មិនឆ្លង មិនឈ្លោះ តែត្រូវព្យាយាមធ្វើការ ឲ្យបានដិតដល់ ឲ្យបានខ្លាំងក្លា ផ្ដោតសំខាន់ទៅលើការបោះឆ្នោត

ទី២.យើងត្រូវត្រៀមខ្លួនប្រកួតជាមួយគណបក្សផ្សេង គឺប្រកួតលើគោលនយោបាយ កម្មវិធីនយោបាយ សារនយោបាយ ជៀសវាងការវាយប្រហារពីរឿងបុគ្គល។

ទី៣.យើងសូមប្រកាសជូនដល់ប្រជាពលរដ្ឋឲ្យបានជ្រាបថា នៅពេលដែលគណបក្សសង្គ្រោះជាតិឈ្នះឆ្នោត យើងធ្វើយ៉ាងណាឲ្យមានស្ថិរភាពនយោបាយ និងឈានទៅអភិវឌ្ឍសម្រាប់ទាំងអស់គ្នា ដោយឈរលើមូលដ្ឋានឯកភាពជាតិ។

ថ្លែងនៅក្នុង វេទិកាសកម្មជនមូលដ្ឋាន ខេត្តបន្ទាយមានជ័យ ព្រឹកថ្ងៃសុក្រ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៦។