#cambodge : Message de KEM Sokha de Kampong Cham

  • Post author:
  • Post category:CNRP

វេទិកា សកម្មជនមូលដ្ឋាន ខេត្តកំពង់ចាម

ក្នុងដំណើរឆ្ពោះទៅរកការបោះឆ្នោតចំពោះមុខនេះ ក្រៅអំពីធ្វើគោលនយោបាយមូលដ្ឋាន ដោយសកម្មជនមូលដ្ឋាន ខ្ញុំសូមឲ្យថ្នាក់ដឹកនាំមូលដ្ឋានចាប់ផ្ដើមសម្លឹងមើល រកបេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលក្នុងនោះត្រូវការចាំបាច់ ឲ្យមានបេក្ខជនជា យុវជន និងស្ដ្រី

ថ្លែងនៅក្នុង វេទិកាសកម្មជនមូលដ្ឋាន ខេត្តកំពង់ចាម។ វេទិកានេះប្រព្រឹត្ដទៅ នៅភូមិត្រកួន ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម នាព្រឹកថ្ងៃអាទិត្យ ទី១៧ ខែមករា ឆ្នាំ២០១៦ ដែលមានអ្នកចូលរួមប្រមាណជា ៦០០០នាក់។

អ្វីដែលយើងត្រូវធ្វើ សំខាន់ទី១ និងបន្ទាន់ជាងគេ គឺការធ្វើកំណែទម្រង់ផ្ទៃក្នុងគណបក្សសង្គ្រោះជាតិ ដើម្បីធ្វើវិមជ្ឈការអំណាច ជូនដល់ប្រជាពលរដ្ឋ និងសកម្មជនថ្នាក់មូលដ្ឋាន រៀបចំគោលនយោបាយមូលដ្ឋានរបស់ខ្លួន។ បន្ទាប់មក យើងយកគម្រោងគោលនយោបាយមូលដ្ឋាននោះ ដាក់ជូនសន្និបាតក្រុមប្រឹក្សាជាតិថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៦ ដើម្បីពិភាក្សា និងសម្រេចពេលសន្និបាតក្រុមប្រឹក្សាជាតិសម្រេចគាំទ្រនូវគោលនយោបាយមូលដ្ឋាននេះហើយ យើងត្រូវយកគោលនយោបាយនេះ ទៅផ្សព្វផ្សាយ និងពន្យល់ជូនប្រជាពលរដ្ឋ