#cambodge : Message de KEM Sokha de TAKEO (en khmer)

  • Post author:
  • Post category:CNRP

វេទិកាសកម្មជនមូលដ្ឋាន ខេត្តតាកែវ

ក្នុងនាមខ្ញុំ ជាថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ខ្ញុំមានជំនឿយ៉ាងមុតមាំចំពោះប្រជាពលរដ្ឋខ្មែរ ខ្ញុំជឿថាគឺគ្មានអ្នកនយោបាយ ឬ គណបក្សនយោបាយណាមួយ អាចបោកប្រាស់ពួកគាត់បានឡើយ ប្រជាពលលោកចេះ លោកដឹងច្បាស់ណាស់។ អ្នកណាយល់ថា អ្នកនយោបាយ ឬ គណបក្សនយោបាយណាមួយ អាចបោកប្រាស់ប្រជាពលរដ្ឋខ្មែរឥលូវនេះបាននោះគឺ ជាការយល់ច្រលំធំហើយ។

ដូច្នេះហើយ ខ្ញុំសូមអំពាវនាវសារជាថ្មីម្ដងទៀត ចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃគណបក្សសង្គ្រោះជាតិ មិនបាច់ឆ្លើយ មិនបាច់ឈ្លោះ ជាពិសេសចំពោះយុវជនគណបក្សសង្គ្រោះជាតិ សូមមេត្ដាអត់ធ្មត់ ទោះបីគេបង្កើតយុវជនគេ ដើម្បីប្រើអំពើហិង្សាវាយប្រហារមកលើយើងយ៉ាងណាក៏ដោយ។

ថ្លែងនៅក្នុង “វេទិកាសកម្មជនមូលដ្ឋានខេត្តតាកែវ” នាព្រឹកថ្ងៃសៅរ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០១៦។ – à ក្រុងដូនកែវ, ខេត្តតាកែវ.