#cambodge #usa : Rencontre KEM Sokha – John KERRY

  • Post author:
  • Post category:CI

KEM Sokha a évoqué les points suivants avec John Kerry :

1 – Situation politique actuelle et son atmosphère avant les élections : intimidations, violences politiques et utilisation des tribunaux contre les activistes et les activités politiques.

2 – Déroulement des élections : Il a fait appel aux Etats-Unis et à la Communauté internationale pour prendre conscience de l’importance des élections de 2017/2018 et faire en sorte que ces élections se déroulent de manière libre, équitable et juste sans violence. Particulièrement, il a demandé aux Etats-Unis d’envoyer de nombreux observateurs à ces élections.

3 – Les violations généralisées des Droits de l’Homme envers la population.

4 – Il a rappelé la route prise par le Parti CNRP, à savoir des élections sans violence et en faveur du dialogue avec le parti au pouvoir pour résoudre les problèmes d’une manière pacifique.

La discussion s’est déroulée dans une atmosphère de cordialité et a marqué l’espoir vers la démocratie pour le Cambodge de demain.

នៅព្រឹកថ្ងៃអង្គារ ទី២៦ ខែមករា ឆ្នាំ២០១៦នេះ ខ្ញុំ ដឹកនាំប្រតិភូគណបក្សសង្គ្រោះជាតិជួបពិភាក្សាការងារជាមួយឯកឧត្តម ចន ឃើរី(John Kerry) រដ្ឋមន្ដ្រីក្រសួងការបរទេសសហរដ្ឋអាមេរិក។

ក្នុងកិច្ចពិភាក្សានេះ ខ្ញុំបានលើកឡើងអំពី៖

១.ស្ថានភាពនយោបាយបច្ចុប្បន្ន និងបរិយាកាសមុនការបោះឆ្នោត ដូចជា៖ ការគំរាមកំហែងនយោបាយ ការប្រើអំពើហិង្សា ការចាប់ខ្លួនសកម្មជននយោបាយ និងការប្រើប្រាស់ប្រព័ន្ធតុលាការ ដើម្បីកៀបសង្កត់ខាងនយោបាយជាដើម។

២.កិច្ចការបោះឆ្នោត៖ ខ្ញុំបានសុំឲ្យសហរដ្ឋអាមេរិក និងសហគមន៍អន្ដរជាតិ ផ្ដោតការយកចិត្តទុកដាក់ឲ្យកាន់តែខ្លាំងដើម្បីឲ្យការបោះឆ្នោតឆ្នាំ២០១៧ ឆ្នាំ២០១៨ ប្រព្រឹត្ដទៅដោយសេរី ត្រឹមត្រូវ និងយុត្ដិធម៌ ជៀសវាងអំពើហិង្សា។ ជាពិសេស សូមសហរដ្ឋអាមេរិក បញ្ជូនអ្នកសង្កេតការណ៍ មកសង្កេតមើលការបោះឆ្នោតឲ្យបានច្រើនទូរទាំងប្រទេស។

៣.បញ្ហារំលោភសិទ្ធិមនុស្សទូទៅ លើប្រជាពលរដ្ឋ

៤.ខ្ញុំបានលើកផងដែរថា គណបក្សសង្គ្រោះជាតិធ្វើដំណើរឆ្ពោះទៅរកការបោះឆ្នោតដោយអហិង្សា និងបន្ដការជជែកគ្នា ជាមួយភាគីគណបក្សកាន់អំណាច ដើម្បីដោះស្រាយបញ្ហា ដោយសន្ដិវិធី

ក្នុងកិច្ចពិភាក្សានេះ គឺប្រកបទៅដោយបរិយាកាសស្និតស្នាល និងចំហ ដែលបង្ហាញឲ្យឃើញនូវក្ដីសង្ឃឹមចំពោះដំណើរការលទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជាយើង ទៅថ្ងៃមុខ។

លោក ចន ឃែរី (John Kerry) ទទូចឲ្យលោកហ៊ុន សែន បើកចំហរកិច្ចពិភាក្សា នយោបាយនឹងបក្សប្រឆាំង