#cambodia : KEM SOKHA, gathering with the People in Prey Veng

កឹម សុខា៖ “ខ្ញុំបានជម្រាបជូនបងប្អូនប្រជាពលរដ្ឋដែលជាស្រ្ដីថា គណបក្សសង្គ្រោះជាតិ គឺមានគោលនយោបាយជាតម្លៃនៃគុណធម៌ នោះគឺសេចក្ដីថ្លៃថ្នូររបស់មនុស្ស។ សេចក្ដីថ្លៃថ្នូររបស់មនុស្ស អាស្រ័យទៅលើការទទួលបានយ៉ាងហោចណាស់សិទ្ធិជាមូលដ្ឋាន៥យ៉ាង៖ ទី១.សិទ្ធិទទួលបានចំនីអាហារហូបចុកគ្រប់គ្រាន់ ទី២.សិទ្ធិទទួលបានផ្ទះសម្បែងរស់នៅសមរម្យ ទី៣.សិទ្ធិទទួលបានសេវាសុខភាព ទី៤.សិទ្ធិទទួលបានសេវាអប់រំ ទី៥.សិទ្ធិទទួលបានការងារនិង មុខរបរត្រឹមត្រូវ។”

ថ្លែងនៅក្នុង “វេទិកាជួបជាមួយស្រ្ដី” នៅភូមិព្រៃលាន ឃុំរំលេច ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង ព្រឹកថ្ងៃទី១៦វិច្ឆិកា២០១៤។