#cambodia : Kem Sokha in Kampong Chhnaing

Kem Sokha in KAMPONG CHHNAING


ក្នុងជំនួបជាមួយសកម្មជន ថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់នៅខេត្តកំពង់ឆ្នាំង ព្រឹកថ្ងៃទី២២ វិច្ឆិកា២០១៤ ខ្ញុំបានជម្រាបទៅអង្គប្រជុំថា គណបក្សសង្គ្រោះជាតិ នៅតែរក្សានូវទិសដៅដដែល គឺធ្វើដំណើរឆ្ពោះទៅរកការផ្លាស់ប្ដូរ។ ដូច្នេះ ខ្ញុំសុំឲ្យសកម្មជនថ្នាក់មូលដ្ឋានទាំងអស់ បន្ដនូវបេសកកម្មជាប្រវត្តិសាស្រ្ដ ដើម្បីឲ្យមានការផ្លាស់ប្ដូរទាំងថ្នាក់ដឹកនាំប្រទេស ផ្លាស់ប្ដូរទាំងនយោបាយដឹកនាំ ឲ្យស្របទៅតាមផលប្រយោជន៍ជាតិនិង ផលប្រយោជន៍ប្រជាពលរដ្ឋ។ខ្ញុំ កឹម សុខា ក្នុងនាមថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ខ្ញុំនៅជាមួយប្រជាពលរដ្ឋជានិច្ច និងនៅរក្សាគោរពឆន្ទៈប្រជាពលរដ្ឋដោយឥតងាករេ។
– à កំពង់ឆ្នាំង.