#cambodia : KEM Sokha in Kampong Speu

  • Post author:
  • Post category:Video

ចំពោះមុខសកម្មជនគណបក្សសង្គ្រោះជាតិ ក្នុងពិធីប្រកាសសុពលភាពថ្នាក់ដឹកនាំគណៈកម្មាធិការប្រតិបត្តិខេត្ត និងក្រុង-ស្រុកទាំង៨ ក្នុងខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៥ ខ្ញុំបានគូសបញ្ជាក់ប្រាប់សកម្មជនថា បច្ចុប្បន្ននេះ យើងនៅតែមានប្រៀបទទួលបានជ័យជម្នះក្នុងការបោះឆ្នោតខាងមុខ ព្រោះគណបក្សសង្គ្រោះជាតិមានប្រៀប ៣ចំណុច៖
១. គោលនយោបាយៈ យើងមានប្រៀបជាងគណបក្សដទៃ
២.រចនាសម្ព័ន្ធៈ យើងមានរចនាសម្ព័ន្ធមិនចាញ់គណបក្សកាន់អំណាច
៣.សកម្មភាព: បច្ចុប្បន្នយើងអាចធ្វើសកម្មភាពបានទូលំទូលាយ។

ប៉ុន្តែបើយើងរត់ចេញពីឆន្ទៈប្រជាពលរដ្ឋ យើងនឹងចាញ់។ ដូច្នេះ យើងត្រូវគោរពឆន្ទៈប្រជាពលរដ្ឋកុំងាករេ។