#cambodia : KEM Sokha in Phnom Penh

  • Post author:
  • Post category:CNRP

ពិធីប្រកាសសុពលភាពថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ រាជធានីភ្នំពេញ

“ក្នុងនាមយើងជាសកម្មជន ជាថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ តើយើងបានដឹងទេថា៖
១.ប្រជាពលរដ្ឋចង់បានអ្វី បានជាពួកគាត់មកបោះឆ្នោតឲ្យយើងកន្លងមក?
២.ខ្លួនយើង ដែលជាសកម្មជនគណបក្សសង្គ្រោះជាតិមានគោលបំណងចង់បានអ្វី?
៣.ហើយមកដល់ពេលនេះ យើងទាំងអស់គ្នាបានសម្រេចនូវគោលបំណងរបស់យើង និងរបស់ប្រជាពលរដ្ឋហើយ ឬ នៅ?

បើយើងទាំងអស់គ្នាឆ្លើយសំណួរទាំងបីនេះបានត្រឹមត្រូវ ខ្ញុំជឿជាក់ថាយើងនឹងទទួលបានជោគជ័យក្នុងការបោះឆ្នោតខាងមុខនេះ ជាក់ជាមិនខាន” កឹម សុខា

ថ្លែងនៅក្នុង “ពិធីប្រកាសសុពលភាពក្រុមការងារ គណៈកម្មាធិការប្រតិបត្តិ និងសំណេះសំណាលជាមួយរចនាសម្ព័ន្ធគណបក្សសង្គ្រោះជាតិរាជធានីភ្នំពេញ” នៅភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលមានសកម្មជន និងប្រជាពលរដ្ឋចូលរួមប្រមាណជា១០០០នាក់ នាព្រឹកថ្ងៃអាទិត្យ ទី២៤ ខែឧសភា ឆ្នាំ២០១៥។