#cambodge : Message de KEM Sokha de Kampong Chhnaing

  • Post author:
  • Post category:CNRP

វេទិកាសកម្មជនមូលដ្ឋាន ខេត្តកំពង់ឆ្នាំង

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមអំពាវនាវ ដល់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិទាំងអស់ ឲ្យផ្ដោតលើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០១៧នេះ ជាអាទិភាព។ ព្រោះការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំមូលដ្ឋាននេះ មានសារៈសំខាន់ណាស់៖
-ជាមូលដ្ឋានគ្រឹះ សម្រាប់លទ្ធិប្រជាធិបតេយ្យ
-ជាមូលដ្ឋានគ្រឹះ សម្រាប់ការផ្លាស់ប្ដូរ និង
-ជាមូលដ្ឋានគ្រឹះ នៃវិមជ្ឈការអំណាច។

ការធ្វើវិមជ្ឈការពិតប្រាកដផ្ដល់អំណាចដល់ថ្នាក់មូលដ្ឋាន ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការបម្រើសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន គឺជាគោលនយោបាយរបស់គណបក្សសង្គ្រោះជាតិ ដែលត្រូវអនុវត្តឲ្យបានជាចាំបាច់ នៅពេលគណបក្សសង្គ្រោះជាតិដឹកនាំប្រទេស។

ថ្លែងនៅក្នុង វេទិកាសកម្មជនមូលដ្ឋានខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃអាទិត្យ ទី០៧ ខែកុម្ភៈ ឆ្នាំ២០១៦។