#cambodia : NEC Follow-up : Voters Registration Field Test will be conducted in August 2015 with the support from EU and Japan

គ.ជ.ប គ្រោង​ធ្វើ​តេស្ត​ប្រព័ន្ធ​ចុះ​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត

ភ្នំពេញៈ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ (គ.ជ.ប) ​គ្រោង​ធ្វើ​តេស្ត ប្រព័ន្ធ​ចុះ​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​នៅ​ខែ​សីហា ដែល​គេ​គ្រោង​​​​ប្រើ​កុំព្យូទ័រ​ ២៤៥០ គ្រឿង​ដោយ​​មាន​ជំនួយ​ពី​ជប៉ុន និង​​សហភាព​អឺរ៉ុប​ (EU)

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប​ បាន​បញ្ជាក់​កាលពី​ថ្ងៃ​អាទិត្យ​ថា៖ «យើង​នឹង​មាន​ប្រព័ន្ធ​កុំព្យូទ័រ​ថ្មី​នៅ​ខែ​សីហា ដើម្បី​សាកល្បង ហើយ​យើង​សង្ឃឹម​ថា ការ​ចុះ​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​ថ្មី​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ខែ​មីនា​​ ឬ​ខែ​ឧសភា ឆ្នាំ ២០១៦ ហើយ​រយៈពេល​ចុះ​ឈ្មោះ​អ្នក​បោះឆ្នោត​ថ្មី​ នឹង​​ធ្វើ​ឡើង យ៉ាង​ហោច​ណាស់​សម្រាប់​រយៈពេល​ប្រាំ​មួយ​ខែ»

 

ពលរដ្ឋ​ប្រជ្រៀត​គ្នា​ពិនិត្យ​ឈ្មោះ​បោះឆ្នោត​នៅ​ខណ្ឌ​ច្បារអំពៅ​កាលពី​ខែ​កក្កដា​ឆ្នាំ​ ២០១៣ ​​។