Message de KEM Sokha
២២-កុម្ភៈ-២០១៧
បន្ទាប់ពីរៀបចំបញ្ជីបេក្ខជនឃុំ-សង្កាត់ទូទាំងប្រទេសចប់សព្វគ្រប់ហើយ នៅសប្ដាហ៍ក្រោយនេះ គណៈកម្មាធិការអចិន្ដ្រៃយ៍គណបក្សសង្គ្រោះជាតិ នឹងធ្វើការពិភាក្សា-សម្រេចនូវ សារនយោបាយរបស់គណបក្ស ដើម្បីត្រៀមខ្លួន ចូលរួមប្រកួតប្រជែង “ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់” នាពេលខាងមុខនេះ។
ខ្ញុំយល់ឃើញថា គោលនយោបាយ កម្មវិធីនយោបាយ និងសារនយោបាយរបស់គណបក្ស មានសារៈសំខាន់ណាស់ ពីព្រោះ៖
“គណបក្សសង្គ្រោះជាតិ យើងមិនមែនចូលរួមប្រកួត ដើម្បីគ្រាន់តែឲ្យគេថា បានប្រកួតដែរនោះទេ”
“យើងប្រកួតយកឈ្នះ ឈ្នះដើម្បីដោះស្រាយបញ្ហាប្រទេសជាតិ និងបញ្ហាប្រជាពលរដ្ឋខ្មែរ យើងមិនមែនឈ្នះ ដើម្បីបង្កជម្លោះ ធ្វើទុក្ខបុកម្នេញ បង្ក្រាប ឬ គុំកួនសងសឹកខ្មែរ នោះទេ” ។
You must be logged in to post a comment.