PHAY Siphan un très mauvais porte-parole de HUN Sen !
PHAY Siphan, après avoir passé des années à mentir aux médias, vient d’être réprimandé par son Maître HUN Sen. Phay Siphan n’a rien compris aux attributions qu’avait SOK AN et comment HUN Sen compte les distribuer aux différents ministères.
En cette période d’élections communales, l’impopularité de PHAY Siphan ne fait qu’accentuer encore plus celle du parti CPP de HUN Sen.
HUN Sen va t-il le remplacer par quelqu’un d’autre ?
នាយករដ្ឋមន្ត្រីប្រាប់លោក ផៃ ស៊ីផាន ថាធ្វើអ្នកនាំពាក្យកុំចង់ល្បី
មិនមានអ្វីថ្មីឡើយ ខណៈការងារទាំងអស់របស់លោក សុខ អាន ត្រូវបានប្រគល់ឱ្យលោក ប៊ិន ឈិន
Bin Chhin To Take On Sok An’s Vast Portfolio
លោក ហ៊ុន សែន ស្ដីបន្ទោសលោក ផៃ ស៊ីផាន ធ្ងន់ៗទាក់ទងនឹងមុខងាររបស់លោក សុខ អាន
នាយករដ្ឋមន្ត្រីថា តំណែងយ៉ាងច្រើនរបស់លោក សុខ អាន នឹងត្រូវបែងចែកឲ្យក្រសួងពាក់ព័ន្ធ
លោក ហ៊ុន សែន បានបន្ថែមទៀតថា “មានពេលខ្លះ មិនមែនអ្នកសារព័ត៌មានខុសទេ ប៉ុន្តែយើងជាអ្នកផ្ដល់ព័ត៌មានឱ្យគេខុស”។ (កាសែត ខេមបូឌា ដេលី បានចុះផ្សាយដំណឹងទំព័រមុខមួយកាលពីថ្ងៃអង្គារ ស្ដីពីការផ្ទេរអំណាចឱ្យទៅលោក ប៊ិន ឈិន ផ្អែកតាមបទសម្ភាសន៍ជាមួយលោក ផៃ ស៊ីផាន)។
លោក ហ៊ុន សែន មានប្រសាសន៍ថា “ខ្ញុំបាននិយាយហើយថា ធ្វើអ្នកនាំពាក្យក្ដី ធ្វើអ្នកកាសែតក្ដី ធ្វើអ្នកអត្ថាធិប្បាយក្ដី កុំជោរ កុំធ្វើឯងជាអ្នកចេះគ្រប់រឿង”។
លោកបញ្ជាក់ថា លោក ផៃ ស៊ីផាន ដែលជារដ្ឋលេខាធិការនៃទីស្ដីការគណៈរដ្ឋមន្ត្រីបានប្រកាសលឿនស្លេវនូវសេចក្ដីសម្រេចដែលថ្នាក់លើរបស់លោកមិនទាន់ទាំងបានព្រមព្រៀងផង។ លោកថ្លែងថា “មេមិនទាន់ស៊ីសងផង ចេញរួចហើយ” ហើយថា លោក ផៃ ស៊ីផាន នឹងមិនប្រឈមការដាក់ពិន័យទេ ប៉ុន្តែត្រូវយកប្រសាសន៍របស់នាយករដ្ឋមន្ត្រីធ្វើជាថ្នាំព្យាបាល ដើម្បីកុំឱ្យថ្ងៃក្រោយធ្វើខុសបែបនេះទៀត។ លោកមានប្រសាសន៍ថា “ឥឡូវដើម្បីកែ ចាក់មួយម្ជុលឱ្យបាត់ឆ្កួត”។