Seul, le Parti CPP de HUN Sen
PLEURE la mort de SOK An !
Il accepte maintenant de payer tous les frais d’obsèques.
#cambodge : SOK An, un des Rois de la Pègre est mort !
សពឧបនាយករដ្ឋមន្ត្រី សុខ អាន ត្រូវបានបូជាលើសួនច្បារមុខវត្តបទុម ក្នុងរាជធានីភ្នំពេញ
ទោះជាយ៉ាងណា សម្រាប់បណ្តាអ្នករិះគន់លោកយល់ថា លោក សុខ អាន គឺជាបុគ្គលម្នាក់ស្ថិតក្នុងក្រុមដឹកនាំនយោបាយមានទំនាក់ទំនងស្អិតរមួតមួយដែលបានពង្រឹងការគ្រប់គ្រងរបស់ខ្លួនលើរដ្ឋាភិបាលពុករលួយ និងកេងប្រវ័ញ្ច ដោយមានជំនួយពីបណ្ដាញគាំទ្រចាក់ឫសយ៉ាងជ្រៅ និងពេលខ្លះដោយប្រើកម្លាំងបាយឃោរឃៅ ខណៈការពារទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់ពួកគេតាមរយៈការលើកបន្តុបកូនៗរបស់ខ្លួនឱ្យឡើងកាន់តំណែងនៅក្នុងបណ្ដាញអំណាចនយោបាយនេះ។
ទោះបីជាលោកមានឥទ្ធិពលខ្លាំង និងមុខតំណែងច្រើនយ៉ាងនេះក្តី ក៏អ្នកចូលរួមដង្ហែសពលោក សុខ អាន កាលពីព្រឹកម្សិលមិញ ចេញពីភូមិគ្រឹះកណ្ដាលរាជធានីភ្នំពេញ របស់លោកឆ្ពោះទៅសួនច្បារមុខវត្តបទុម មានចំនួនតិចតួចណាស់ ពោលគឺមានអ្នកកាន់ទុក្ខតែពីរបីពាន់នាក់ប៉ុណ្ណោះដែលហែពីក្រោយក្តារមឈូសគ្របទង់ជាតិ ខណៈពិធីដង្ហែនេះហែជុំវិញវិមានឯករាជ្យតាមបណ្ដោយផ្លូវដែលបិទមិនឱ្យធ្វើចរាចរឆ្លងកាត់។ មានមនុស្សតិចតួចណាស់ដែលចេញមកមើលពិធីដង្ហែសពនេះ។
You must be logged in to post a comment.