#cambodia : Call for NEW Identity Cards registration

ប្រជាពលរដ្ឋ​ត្អូញត្អែរ​ពី​ភាពយឺតយ៉ាវ​របស់​អាជ្ញា​ធរ ពេល​ធ្វើ​អត្តសញ្ញាណប័ណ្ណ​គំរូ​ថ្មី​​

ក្រសួង​មហាផ្ទៃ​អំពាវនាវ​ឲ្យ​​ពលរដ្ឋ​ទៅធ្វើ​អត្តសញ្ញាណប័ណ្ណ​គំរូ​ថ្មីសម្រាប់​​បោះឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ២០១៨​

អាជ្ញាធរ​ខេត្ត​កំពង់ចាម​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​គំរូ​ថ្មី​​

សាលា​ខេត្តកំពង់ចាម អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​អាយុ​១៥ឆ្នាំ ឡើងទៅ រូស​រាន់​ទៅធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី​សម្រាប់​ប្រើប្រាស់​ជា​ប្រយោជន៍​ស្របច្បាប់ ជាពិសេស​អាច​ចូលរួម​បោះឆ្នោត​ថ្នាក់​ជាតិ​នៅ​ឆ្នាំ ២០១៧ និង​២០១៨ ខាងមុខនេះ ​។​

​សេចក្តីជូនដំណឹង​របស់​សាលា​ខេត្តកំពង់​ចាម ចុះ​ថ្ងៃ​ទី ៥ ខែ មិថុនា​នេះ អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​អាយុ​១៥​ឆ្នាំ​ឡើង​ទៅ គិត​ទាំង​អ្នក​ពុំទាន់​មាន និង​អ្នក​ដែល​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ចាស់ ឬ​បាត់ ឬ​ខូច ត្រូវ​នាំគ្នា​ទៅ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី​នៅ​តាម​មូលដ្ឋាន​រៀងៗ​ខ្លួន​ ។ សេចក្តីជូនដំណឹង បញ្ជាក់ថា ចំពោះ​ពលរដ្ឋ​ណា​ដែល​គ្មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី មិន​អាច​មាន​សិទ្ធិ​ចូលរួម​បោះឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ ២០១៧ និង​២០១៨ បានទេ ទោះបី​មាន​ឈ្មោះ​ក្នុង​បញ្ជី​ត្រឹមត្រូវ​នៅក្នុង​បញ្ជី​បោះឆ្នោត​ក៏ដោយ​ ។​

​សេចក្តីជូនដំណឹង​បន្តទៀតថា ប្រជាពលរដ្ឋ​ដែល​ទៅ​ធ្វើ​អត្តសញ្ញាណប័ណ្ណ ត្រូវ​ភ្ជាប់​មក​ជាមួយ​នូវ សំបុត្រកំណើត ឬ​សៀវភៅ​គ្រួសារ (​ក​៤) សៀវភៅ​ស្នាក់នៅ​(​ក​២) ដើម្បី​ឲ្យ​សមត្ថកិច្ច​ជំនា​ញ​បំពេញបែបបទ​ផ្តល់ជូន​ ៕