“យើងត្រូវគិត ពីអនាគតរបស់ប្រទេសជាតិ និងប្រជាពលរដ្ឋខ្មែរ។ យើងកុំភ្លេចខ្លួន ដោយយកអតីតកាលជាបទពិសោធន៍ ទើបសម្រេចបានគោលដៅ គឺសង្គ្រោះជាតិ។ អតីកាលដ៏អាក្រក់ គឺការបែកបាក់គ្នា ដែលនាំឲ្យអ្នកតស៊ូ អ្នកជាតិនិយម អ្នកប្រជាធិបតេយ្យនិយម ចាញ់រហូតដល់រលាយ។ ទោះបីគេមានយុទ្ធសាស្រ្ដបំបែកដើម្បីត្រួតត្រាក៏ដោយ ខ្ញុំយល់ថា ការបែក ឬ មិនបែក វាអាស្រ័យលើខ្លួនយើង។ ឧទាហរណ៍៖ គេចង់បំបែក សម រង្ស៊ី និង កឹម សុខា តែយើងរួមគ្នា។ គួរចងចាំថា នេះហើយជាចំណុចខ្លាំងរបស់គណបក្សសង្គ្រោះជាតិ!” កឹម សុខា
ថ្លែងនៅក្នុង “ពិធីសំណេះសំណាលជាមួយសកម្មជន និងថ្នាក់ដឹកនាំមូលដ្ឋាន” នៅទីស្នាក់ការគណបក្សសង្គ្រោះជាតិខេត្តកំពត ភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្ដាល ក្រុងកំពត ខេត្តកំពត ដែលមានអ្នកចូលរួមប្រមាណជា៥០០នាក់ នាព្រឹកថ្ងៃអាទិត្យ ទី១៧ ខែឧសភា ឆ្នាំ២០១៥។ – à ក្រុងកំពត ខេត្តកំពត.
ក្នុងនាមជាអ្នកដឹកនាំមួយរូប ខ្ញុំមានចក្ខុវិស័យ ចង់ឃើញប្រទេសកម្ពុជា៖
១. មានឯករាជ្យភាព អធិបតេយ្យភាពពេញលេញ
២. រៀបចំដឹកនាំប្រទេសតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យេសេរីពហុបក្ស
៣. ផ្ដល់ឱកាសដូចគ្នាដល់ប្រជាពលរដ្ឋ ក្នុងវិស័យនយោបាយ សេដ្ឋកិច្ច និងសង្គមកិច្ច។
ដូច្នេះ ខ្ញុំយល់ឃើញថា តួនាទីរបស់លោកគ្រូ អ្នកគ្រូសំខាន់ណាស់ ដើម្បីសម្រេចចក្ខុវិស័យនេះ ព្រោះលោកគ្រូអ្នកគ្រូ ជាអ្នកផ្ដល់នូវចំណេះដឹង និងជំនាញ ជូនប្រជាពលដ្ឋខ្មែរ ដើម្បីចាប់យកឱកាសដូចគ្នាខាងលើនេះ។ ខ្ញុំសូមសន្យាថា នៅពេលគណបក្សសង្គ្រោះជាតិដឹកនាំរដ្ឋាភិបាល យើងនឹងឲ្យតម្លៃលោកគ្រូ អ្នកគ្រូជាអាទិភាពដូចជា ការផ្ដល់ប្រាក់បៀវត្សរ៍រស់នៅសមរម្យ និងថ្លៃថ្នូរ ។ថ្លែងក្នុង “ពិធីសំណេះសំណាលជាមួយលោកគ្រ
ូ-អ្នកគ្រូ ខេត្តកំពត” នៅទីស្នាក់ការគណបក្សសង្គ្រោះជាតិខេត្តកំពត ភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្ដាល ក្រុងកំពត ខេត្តកំពត ដែលមានលោកគ្រូ-អ្នកគ្រូចូលរួមចំនួនជាង ២០០នាក់ នារសៀលថ្ងៃអាទិត្យ ទី១៧ ខែឧសភា ឆ្នាំ២០១៥។
– à ក្រុងកំពត ខេត្តកំពត.

Like this:
Like Loading...
Related