You are currently viewing Informations du jour ព័ត៌មានប្រចាំថ្ងៃ

Informations du jour ព័ត៌មានប្រចាំថ្ងៃ

 

Guerre en Ukraine

L’armée russe a indiqué ce vendredi que ses objectifs “sont de se concentrer sur la partie Est de l’Ukraine, le Donbass”. Ce revirement démontrerait que l’Armée russe serait en train de battre en retraite. Pour nous, si ce revirement était vrai, ce serait le début de la défaite de Poutine.

សង្គ្រាមនៅអ៊ុយក្រែន

កងទ័ពរុស្ស៊ីបានបញ្ជាក់កាលពីថ្ងៃសុក្រថា គោលបំណងរបស់ខ្លួន ឥឡូវ​នេះ “គឺផ្តោតទៅលើភាគខាងកើតនៃអ៊ុយក្រែន ដុនបាស” ។ ភាបការបញ្ច្រាសនេះគឺអាចបង្ហាញថាកងទ័ពរុស្ស៊ីកំពុងដកថយ។ សម្រាប់យើង ប្រសិនបើការបញ្ច្រាសនេះជាការពិត វានឹងក្លាយជាការចាប់ផ្តើមនៃការបរាជ័យរបស់លោកពូទីន។

Guerre en Ukraine : la Russie annonce vouloir concentrer ses forces sur la « libération du Donbass »

Le Donbass, objectif minimal de l’armée russe

 

Négociation entre l’Ukraine et la Russie

Dmytro Kubela, ministre des affaires étrangères de l’Ukraine a rejeté les allégations du Président turque Recep Erdogan comme quoi il y a eu des progrès dans 4 points contentieux sur dans la guerre en Ukraine : Renoncement à l’adhésion à l’OTAN, accepter le russe comme la langue officielle, “certaines concessions” dans le désarmement de l’Ukraine, accord sur une “sécurité collective”.

Dmytro Kubela a rejeté l’interprétation de l’état des pourparlers selon laquelle il n’y avait pas de consensus avec la Russie sur ces 4 points.

Il a ajouté que le processus de négociation s’était avéré “très difficile” et que “la délégation ukrainienne a adopté une position ferme et ne renonce pas à ses exigences.

Il a précisé les demandes de l’Ukraine : “nous insistons avant tout sur un cessez-le-feu, des garanties de sécurité et l’intégrité territoriale de l’Ukraine”.

ការចរចារវាងអ៊ុយក្រែន និងរុស្ស៊ី

លោក Dmytro Kubela រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ុយក្រែនបានច្រានចោលការអះអាងរបស់ប្រធានាធិបតីទួរគី Recep Erdogan ដែលថាមានការវិវឌ្ឍលើបញ្ហាចម្រូងចម្រាសចំនួន ៤ ក្នុងសង្គ្រាមនៅអ៊ុយក្រែន៖ ការលាលែងមិនចូលជាសមាជិកភាពណាតូ NATO, ទទួលយកភាសារុស្ស៊ីជាភាសាផ្លូវការ, “សម្បទាន ខ្លះ ” ក្នុងការរំសាយអាវុធ នូវអ៊ុយក្រែន, កិច្ចព្រមព្រៀងស្តីពី “សន្តិសុខរួម” ។

លោក Dmytro Kubelaបានច្រានចោលការបកស្រាយអំពីស្ថានភាពនៃកិច្ចចរចាដែលថាមិនមានការឯកភាពជាមួយរុស្ស៊ីលើចំណុចទាំង៤នោះទេ។

លោក Dmytro Kubelaបាននិយាយទៀតថាដំណើរការចរចាបានបង្ហាញពី “ការលំបាកខ្លាំងណាស់” ហើយថា “គណៈប្រតិភូអ៊ុយក្រែនបានប្រកាន់ជំហររឹងមាំ ហើយមិនបោះបង់ការទាមទាររបស់ខ្លួនឡើយ។

លោកបានបញ្ជាក់ពីការទាមទាររបស់អ៊ុយក្រែន៖ “យើងទទូចជា​ដំបូងបង្អស់ លើការឈប់បាញ់, ការធានាសន្តិសុខ និង បូរណភាពទឹកដីរបស់អ៊ុយក្រែន”។

L’Allemagne cherche à couper le cordon énergétique avec la Russie

Robert Habeck, Vice Chancelier et ministre de l’Economie a déclaré que l’Allemagne prévoyait de réduire de moitié ses importations de pétrole russe d’ici le milieu de l’été et de presque mettre fin aux importations d’ici la fin de cette année, les besoins en charbon russe pourraient être divisés par deux dans les semaines à venir.

Il a estimé que l’Allemagne pourrait être libérée du gaz russe d’ici le milieu de 2024.

អាល្លឺម៉ង់​ចង់​កាត់​ខ្សែ​ថាមពល​ជាមួយ​រុស្ស៊ី

លោក Robert Habeck ជារដ្ឋមន្ត្រីសេដ្ឋកិច្ចបាននិយាយថា ប្រទេសអាល្លឺម៉ង់គ្រោងនឹងកាត់បន្ថយការនាំចូលប្រេងពីរុស្ស៊ីពាក់កណ្តាល នៅពាក់កណ្តាលរដូវក្តៅ និងស្ទើរតែបញ្ចប់ការនាំចូលនៅចុងឆ្នាំ នេះ។ តម្រូវការនាំចូលធ្យូងថ្មរបស់រុស្ស៊ីអាចនឹងធ្លាក់ចុះពាក់កណ្តាលនៅក្នុងសប្តាហ៍ខាងមុខនេះ។

លោក​ប៉ាន់​ប្រមាណ​ថា អាល្លឺម៉ង់​អាច​នឹង​រួច​ផុត​ពី​ឧស្ម័ន​រុស្ស៊ី​នៅ​ពាក់​កណ្តាល​ឆ្នាំ​២០២៤។

La Hongrie doit choisir son camps

Zelinsky a appelé la Hongrie de Victor Orban à préciser si elle soutient la Russie ou l’Ukraine dans cette guerre :

“Hongrie Je veux m’arrêter ici et être honnête. Une fois pour toutes, tu dois décider par toi-même avec qui tu es ?”

Réponse de Voctor Orban : “étant donné la dépendance de la Hongrie vis-à-vis de l’énergie russe, des sanctions signifieraient que l’économie hongroise ralentirait rapidement et s’arrêterait”.

“C’est inacceptable. C’est contraire à l’intérêt des hongrois”

ហុងគ្រីត្រូវតែជ្រើសរើសភាគី

Zelinsky បានអំពាវនាវឱ្យហុងគ្រីរបស់ Victor Orban ឱ្យច្បាស់លាស់ថាតើខ្លួនគាំទ្ររុស្ស៊ីឬអ៊ុយក្រែននៅក្នុងសង្គ្រាមនេះ:

“ហុងគ្រី ខ្ញុំចង់ឈប់នៅទីនេះ ហើយនិយាយដោយស្មោះត្រង់។ ម្តងហើយម្តងទៀត អ្នកឯងត្រូវតែសម្រេចចិត្តដោយខ្លួនឯងថាអ្នកឯងនៅជាមួយខាងណា?”

ការឆ្លើយតបរបស់ Viktor Orban៖ “ដោយសារការពឹងផ្អែករបស់ប្រទេសហុងគ្រីលើថាមពលរបស់រុស្ស៊ី ការដាក់ទណ្ឌកម្មនឹងមានន័យថាសេដ្ឋកិច្ចហុងគ្រីនឹងធ្លាក់ចុះយ៉ាងឆាប់រហ័ស និងឈានដល់ការបញ្ឈប់”។

“យើងមិនអាចទទួលយកបានទេ។ នេះគឺវាប្រឆាំងនឹងផលប្រយោជន៍របស់ជនជាតិហុងគ្រី”

 

Rencontre entre Wang Yi et Subrahmanyam Jaishankar à New Delhi

D’après Xinhua, la Chine et l’Inde doivent mettre de côté leur différend frontalier lors de la rencontre entre Wang Yi et Jaishankar ce vendredi à New Delhi, tout en soulignant que  la Chine et l’Inde ne doivent pas être une menace l’une pour l’autre, mais une opportunité pour le développement commun.

Mais selon Reuters, l’Inde a déclaré que les relations avec la Chine ne pourraient pas être normales tant que leurs troupes ne se seraient pas retirées à la frontière contestée.

ជំនួបរវាងលោក Wang Yi និង Subrahmanyam Jaishankar នៅទីក្រុង New Delhi

យោងតាមស៊ីនហួ ចិន​និង​ឥណ្ឌា​បាន​ព្យាយាម​ផ្អាក​ជម្លោះ​ព្រំដែន​ជាប់គ្នា ក្នុងជំនួបរវាង Wang Yi និង Jaishankar នៅថ្ងៃសុក្រនេះ នៅទីក្រុង New Delhi។។  ប្រទេសចិន និងឥណ្ឌាមិនគួរគំរាមកំហែងដល់គ្នាទៅវិញទៅមកនោះទេ ប៉ុន្តែជាឱកាសសម្រាប់ការអភិវឌ្ឍន៍រួម។

ប៉ុន្តែយោងតាម ​​Reuters ឥណ្ឌាបាននិយាយថា ទំនាក់ទំនងជាមួយចិនមិនអាចមានលក្ខណៈធម្មតាទេ បើទាហានចិនមិនដកខ្លួនចេញពីព្រំដែនដែលមានជម្លោះ។