#usa #cambodge : Ambassadeur des Etats-Unis au Cambodge demande que les élections soient libres, justes et équitables

Position des Etats-Unis sur

les prochaines élections au Cambodge

William Heidt : Ambassadeur des Etats-Unis au Cambodge demande que les élections futures soient libres, justes et équitables. C’est à dire que :

1 – La compétition soit sur un même pied d’égalité,

2 – La campagne électorale se déroule sans intimidations, ni menaces avec la participation ouverte de la population.

3 – L’utilisation des médias pendant la campagne soit équilibrée

 

មន្ត្រី​អាមេរិក៖ ការ​បោះ​ឆ្នោត​ត្រឹមត្រូវ​និង​យុត្តិធម៌​បាន​លុះត្រា​មាន​ការ​ប្រកួត​ដោយ​ស្មើ​ភាព

ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ប្រចាំ​កម្ពុជា លោក វីល្លៀម ហៃដ្ដ  (William Heidt) ថ្លែង​ថា ដើម្បី​ឲ្យ​ការ​បោះឆ្នោត​នៅ​កម្ពុជា នៅ​ពេល​ខាង​មុខ​ប្រព្រឹត្ត​ទៅ​ប្រកប​ដោយ​ភាព​ត្រឹមត្រូវ និង​យុត្តិធម៌​បាន លុះណាតែ​គណបក្ស​នយោបាយ​ទាំង​អស់​អាច​ប្រជែង​គ្នា​ដោយ​ស្មើ​ភាព។

លោក វីល្លៀម ហៃដ្ដ ថ្លែង​ថា ផ្នែក​មួយ​ដ៏​សំខាន់​ដើម្បី​ធ្វើ​ឲ្យ​ការ​បោះឆ្នោត​មាន​ភាព​ត្រឹមត្រូវ និង​យុត្តិធម៌ លុះណាតែ​គ្រប់​គណបក្ស​នយោបាយ​ទាំង​អស់​មាន​សិទ្ធិ​ស្មើ​គ្នា​ក្នុង​ការ​ឃោសនា​នយោបាយ​ដោយ​ចំហ អាច​ចុះ​មូលដ្ឋាន​ជួប​ប្រជាពលរដ្ឋ ឬ​អ្នក​គាំទ្រ​ដោយ​គ្មាន​ការ​គាបសង្កត់ និង​ភ័យខ្លាច និង​មាន​សិទ្ធិ​ក្នុង​ការ​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ការ​ឃោសនា​ជាដើម

ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ប្រចាំ​កម្ពុជា លោក វីល្លៀម ហៃដ្ដ (William Heidt) ថ្លែង​ក្នុង​សន្និសីទ​សារសារព័ត៌មាន​នៅ​ស្ថានទូត​សហរដ្ឋអាមេរិក ភ្នំពេញ ពិនិត្យ​មើល​ទំនាក់ទំនង​កម្ពុជា-​សហរដ្ឋអាមេរិក ក្នុង​ឆ្នាំ​២០១៦ នៅ​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ RFA/Yeang Socheametta