Cambodge Info

Video

#cambodge : La jeunesse se mobilise pour les élections communales en 2017

សកម្មជនស្រ្តី គណបក្សសង្គ្រោះជាតិស្វែងរកការគាំទ្រនៅសហរដ្ឋអាមេរិកសំរាប់រៀបចំការបោះឆ្នោតឃុំសង្កាត់

17 Apr 2016

#cambodge : Info du Jour en khmer : RFA TV

កម្មវិធីទូរទស្សន៍អាស៊ីសេរី សម្រាប់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦

24 Feb 2016

#cambodge : Message KEM Sokha de Kampong Thom en khmer

គណបក្សសង្គ្រោះជាតិមានគោលដៅ ធ្វើដំណើរឆ្ពោះទៅរកការបោះឆ្នោត ដើម្បីនាំមកនូវការផ្លាស់ប្ដូរ។ កន្លងមកសកម្មជន និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិបានធ្វើដំណើរឆ្លងកាត់នូវឧបសគ្គ និងគ្រោះថ្នាក់ជាច្រើន។ ក៏ប៉ុន្ដែរហូតមកដល់ពេលនេះ ដោយការអំណត់ព្យាយាមរបស់យើង គណបក្សសង្គ្រោះជាតិបានធ្វើដំណើរជិតដល់គោលដៅហើយ។ ដូច្នេះ ដើម្បីសម្រេចនូវគោលដៅនេះ ខ្ញុំយល់ឃើញថា យើងមិនគួរ និងមិនចាំបាច់ យកក្បាលជល់ថ្ម ឬ ជល់ជញ្ជាំង ឬ ទ្វារ ដែលជាឧបសគ្គនោះទេ យើងត្រូវទម្លុះទម្លាយ ឧបសគ្គនោះដោយប្រើបញ្ញា ដែលជាគន្លឹះ ជាកូនសោ សម្រាប់ចាក់បើកទ្វារនោះ ឲ្យដល់គោលដៅ ដែលជាសេចក្ដីប្រាថ្នារបស់ប្រជាពលរដ្ឋយើង។ នេះគឺជាយុទ្ធសាស្រ្ដរបស់គណបក្សសង្គ្រោះជាតិ ដែលខ្ញុំសូមឲ្យសកម្មជនថ្នាក់ដឹកនាំគណបក្សទាំងអស់អនុវត្ត។

ថ្លែងនៅក្នុង ពិធីសម្ពោធទីស្នាក់ការគណបក្សខេត្ត និងវេទិកាសកម្មជនមូលដ្ឋានខេត្តកំពង់ធំ នាព្រឹកថ្ងៃអាទិត្យ ទី២១ ខែកុម្ភៈ ឆ្នាំ២០១៦។

21 Feb 2016

#cambodge : Message de KEM Sokha de Kampong Speu (VIDEO)

La compétition politique n’a de sens que si elle est centrée sur la vision et le programme politiques proposés par chaque Parti

Programme Politique contre Programme Politique

 

មហិច្ឆតារបស់ខ្ញុំ មិនមែនចង់បានត្រឹមតែ ការរួមរួមរវាងគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស ប៉ុណ្ណោះទេ លើសពីនេះទៅទៀត ខ្ញុំចង់ឲ្យមានការរួមរួមជាតិទាំងមូល។ ប៉ុន្ដែការរួបរួមជាតិនេះ ត្រូវឈរលើគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស។

គណបក្សផ្សេងគ្នា យើងប្រកួតគ្នា តែលើទស្សននយោបាយ លើគោលនយោបាយ និងកម្មវិធីនយោបាយ។

ថ្លែងនៅក្នុង វេទិកាសកម្មជនមូលដ្ឋានខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃសៅរ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០១៦។

20 Feb 2016

#cambodge : Message de KEM sokha de Battambang

1 – Soyons prêts pour aller voter !

2 – Soyons prêts pour la Victoire et pour Gouverner le Pays !

3 – Et pour assurer la Stabilité Politique et l’Unité Nationale !

 

យើងជួបជុំគ្នាថ្ងៃនេះ ខ្ញុំចង់បញ្ជាក់ជូនដល់ថ្នាក់ដឹកនាំមូលដ្ឋានខេត្តបាត់ដំបងជ្រាបថា គោលដៅ និងផែនការរបស់យើងគឺ៖
ទី១.យើងត្រៀមខ្លួន ចូលរួមការបោះឆ្នោត តើយើងត្រូវធ្វើអ្វីខ្លះ? 
ទី២.យើងត្រៀមខ្លួន ដើម្បីឈ្នះដឹកនាំប្រទេស តើយើងត្រូវមានគោលនយោបាយយ៉ាងណា? និង
ទី៣.យើងត្រៀមខ្លួន ដើម្បីធ្វើឲ្យមានស្ថិរភាពនយោបាយ ឯកភាពជាតិ តើយើងត្រូវធ្វើយ៉ាងណា? 

ដូច្នេះ ចំណុចខាងលើទាំងអស់នេះហើយ ដែលខ្ញុំសូមឲ្យថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិទាំងអស់ យកទៅពិចារណា ដើម្បីអនុវត្តឲ្យបានជោគជ័យ។

ថ្លែងនៅក្នុង វេទិកាសកម្មជនមូលដ្ឋានខេត្តបាត់ដំបង នាព្រឹកថ្ងៃសៅរ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៦។

13 Feb 2016

#cambodge : Message de KEM Sokha de Bantey Meanchey

Nous allons élaborer un Programme Politique

de Gouvernement pour 2018

វេទិកាសកម្មជនមូលដ្ឋាន ខេត្តបន្ទាយមានជ័យ

ថ្ងៃនេះ ខ្ញុំក្នុងនាមគណបក្សសង្គ្រោះជាតិ សូមផ្ដល់នូវសារនយោបាយ ជូនដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃគណបក្សសង្គ្រោះជាតិ ដូចតទៅនេះ៖

ទី១.សូមឲ្យសមាជិកថ្នាក់ដឹកនាំយើងទាំងអស់ អត់ធ្មត់ គឺមិនឆ្លើយ មិនឆ្លង មិនឈ្លោះ តែត្រូវព្យាយាមធ្វើការ ឲ្យបានដិតដល់ ឲ្យបានខ្លាំងក្លា ផ្ដោតសំខាន់ទៅលើការបោះឆ្នោត

ទី២.យើងត្រូវត្រៀមខ្លួនប្រកួតជាមួយគណបក្សផ្សេង គឺប្រកួតលើគោលនយោបាយ កម្មវិធីនយោបាយ សារនយោបាយ ជៀសវាងការវាយប្រហារពីរឿងបុគ្គល។

ទី៣.យើងសូមប្រកាសជូនដល់ប្រជាពលរដ្ឋឲ្យបានជ្រាបថា នៅពេលដែលគណបក្សសង្គ្រោះជាតិឈ្នះឆ្នោត យើងធ្វើយ៉ាងណាឲ្យមានស្ថិរភាពនយោបាយ និងឈានទៅអភិវឌ្ឍសម្រាប់ទាំងអស់គ្នា ដោយឈរលើមូលដ្ឋានឯកភាពជាតិ។

ថ្លែងនៅក្នុង វេទិកាសកម្មជនមូលដ្ឋាន ខេត្តបន្ទាយមានជ័យ ព្រឹកថ្ងៃសុក្រ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៦។

12 Feb 2016

#cambodge : Info du Jour en Khmer : RFA TV

កម្មវិធីទូរទស្សន៍អាស៊ីសេរី សម្រាប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦

 

11 Feb 2016

#cambodge : Info du Jour en Khmer : RFA TV

កម្មវិធីទូរទស្សន៍អាស៊ីសេរី សម្រាប់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦

11 Feb 2016

#cambodge : Info du Jour en khmer (RFA TV)

កម្មវិធីទូរទស្សន៍អាស៊ីសេរី សម្រាប់ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៦

09 Feb 2016

#cambodge : Journée des Droits de l’Homme – Human Rights Day : KEM Sokha

A voir/écouter absolument jusqu’au bout !

 

សិទ្ធិក្នុងការចូលរួមរបស់ពលរដ្ឋ គឺជាគ្រឹះនៃសិទ្ធិនយោបាយ

10 Dec 2015

%d bloggers like this: