RFI Khmer : លោកហ៊ុន ម៉ាណែតយល់ព្រមឲ្យលោកឡាំ ជាធ្វើបទបង្ហាញពីព្រំដែនរបស់កម្ពុជា
នាយករដ្ឋមន្រ្តីកម្ពុជាលោកហ៊ុន ម៉ាណែតបានឯកភាពលើសំណើរបស់អ្នកស្រីពោធិតី សាវត្ថី ប្រធានគណបក្សធម្មាធិបតេយ្យ និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ដែលស្នើឲ្យលោកឡាំ ជា រដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការព្រំដែនធ្វើបទបង្ហាញអំពីព្រំដែនស្របច្បាប់របស់កម្ពុជាជាមួយប្រទេសឡាវ វៀតណាម និងថៃ។