ខ្ញុំសូមឲ្យសកម្មជន-ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិទាំងអស់ ផ្ដោតលើគោលដៅរបស់យើងគឺ “ធ្វើដំណើរឆ្ពោះទៅរកការបោះឆ្នោត ដើម្បីនាំមកនូវការផ្លាស់ប្ដូរ”។
ដើម្បីសម្រេចបានគោលដៅនេះ ខ្ញុំស្នើសុំសកម្មជន-ថ្នាក់ដឹកនាំយើងទាំងអស់ធ្វើកិច្ចការតាមដំណាក់កាល ៣ ដើម្បីឲ្យប្រជាពលរដ្ឋជាម្ចាស់ឆ្នោត៖
*
ទី១.ស្គាល់យើង
*
ទី២.ជឿយើង
*
ទី៣.ជួយយើង
*
“ស្គាល់យើង” គឺស្គាល់នូវចំណុចខ្លាំងរបស់យើង ដែលខុសពីគណបក្សដទៃ ទាំងគោលនយោបាយ ទាំងថ្នាក់ដឹកនាំរបស់យើង គ្រប់លំដាប់ថ្នាក់។
“ជឿយើង” យើងត្រូវបង្ហាញឲ្យបានច្បាស់លាស់លាស់នូវកម្មវិធីនយោបាយ នូវសារនយោបាយ ហើយយើងត្រូវតែមានទំនាក់ទំនងល្អជាមួយក្រុមគោលដៅទាំងអស់ជាម្ចាស់ឆ្នោត។
ពេលណាយើងធ្វើបាននូវចំណុចពីរខាងលើ ខ្ញុំជឿជាក់ថាប្រជាពលរដ្ឋ ដែលជាម្ចាស់ឆ្នោត ពួកគាត់នឹង “ជួយយើង”។ ជាពិសេស យើងសូមឲ្យប្រជាពលរដ្ឋ ដែលជាម្ចាស់ឆ្នោតជួយ៖ ទៅធ្វើអត្ដសញ្ញាណប័ណ្ណ ទៅចុះឈ្មោះបោះឆ្នោត និងទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ដើម្បីសម្រេចជោគវាសនារបស់ខ្លួនតាមឆន្ទៈរបស់ពួកគាត់។
ក៏ប៉ុន្ដែសូមកុំភ្លេចថា “ដើម្បីឲ្យគេជួយយើង យើងត្រូវជួយខ្លួនឯងជាមុនសិន”
ថ្លែងនៅក្នុង “វេទិកាសកម្មជនមូលដ្ឋាន ខេត្តពោធិ៍សាត់” នាព្រឹកថ្ងៃអាទិត្យ ទី២០ ខែមីនា ឆ្នាំ២០១៦។
Like this:
Like Loading...
Related