ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ កំពុងជួបប្រជំុ នៅទីក្រុង ម៉ានីឡា ប្រទេសហ្វីលីពីន។
CNRP leaders are meeting in Manila, Philippines.
SAM Rainsy et KEM Sokha à leur arrivée à l’aéroport de Manille, Philippines.
Ils vont rencontrer un certain nombre de “dirigeants importants” en marge de la réunion de l’APEC, les informer sur la crise politique actuelle au Cambodge et leur demander d’intervenir afin que :
1 – La démocratie trouve sa vraie place dans la vie politique,
2 – Les élections à venir soient libres, transparentes et justes.
នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ ខ្ញុំ និងលោក សម រង្ស៊ី បានធ្វើដំណើរមកដល់ទីក្រុងម៉ានីល ប្រទេសហ្វីលីពីនហើយ។ ឆ្លៀតក្នុងឱកាស ដែលមេដឹកនាំនៃប្រទេសជាសមាជិកអង្គការAPEC កំពុងជួបប្រជុំគ្នានៅទីក្រុងម៉ានីលនេះ យើងខ្ញុំមានកម្មវិធីជួបជាមួយថ្នាក់ដឹកនាំនៃប្រទេសសំខាន់ៗមួយចំនួន ដើម្បី៖ “បង្ហាញអំពីស្ថានភាពនយោបាយនៅក្នុងប្រទេសកម្ពុជា ដែលធ្វើឲ្យមានវិបត្តិដ៏ធ្ងន់ធ្ងរដូចបច្ចុប្បន្ននេះ” និង “សំណូមពរឲ្យសហគមន៍អន្ដរជាតិជួយស្វែងរកដំណោះស្រាយដើម្បីឲ្យដំណើរការនៃលទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជា វិលទៅរកភាពប្រក្រតីឡើងវិញ និង ដើម្បីជួយធ្វើឲ្យដំណើរការបោះឆ្នោតនៅពេលខាងមុខនេះប្រព្រឹត្តិទៅដោយ សេរីត្រឹមត្រូវ និងយុត្ដិធម៌”
វេលាម៉ោង១៣:៣០នាទី ថ្ងៃព្រហស្បតិ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅក្នុងស្ថានទូតសហរដ្ឋអាមេរិក នាទីក្រុងManila ប្រទេសហ្វីលីពីន លោក សម រង្ស៊ី និង ខ្ញុំ បានជួបជាមួយ លោក Daniel Russel ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក។
ក្នុងជំនួបជាមួយមេដឹកនាំប្រទេសមហាអំណាចដ៏មានសារ:សំខាន់នេះ យើងបានពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់អំពី៖ “ការធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរនៃដំណើរការលទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជា ដែលសហគមន៍ជាតិ និងអន្តរជាតិ កំពុងព្រួយបារម្ភយ៉ាងខ្លាំង ហើយក៏កំពុងតែរកដំណោះស្រាយ”៕
Like this:
Like Loading...
Related