#cambodia : HUN Sen publicly posts the message sent to him by SAM Rainsy

  • Post author:
  • Post category:CI

Le message de SAM Rainsy n’était qu’un aimable message de courtoisie envers la famille de HUN Sen.

HUN Sen cherche des poux pour en faire toute une histoire.

 

ដោយសារ សម រង្សី មិនបានគោរពសម្តីដែលបានសរសេរសូមទោស សម្តេចតេជោ ហ៊ុន សែន កាលពីម៉ោង ៦:១៣ នាទី ល្ងាច ថ្ងៃ ២៩ ខែ តុលា ឆ្នាំ ២០១៥ កន្លងទៅនេះ គេហទំព័រសម្តេចតេជោ សូមបញ្ចេញជាសាធារណៈនូវសារសូមទោសទាំស្រុងដូចតទៅ:

ជំរាបសួរ សម្តេច

ខ្ញុំ សូមថ្លែងអំណរគុណចំពោះសម្តេច ដែលមានទឹកចិត្ត គោរព ស្រឡាញ់ និងឲ្យតម្លៃដល់កូនខ្ញុំ ដូចសម្តេចបានមានប្រសាសន៍ នៅទីក្រុងប៉ារីស ថ្មីៗនេះ។

ខ្ញុំសូមជំរាបសម្តេចវិញថា ភរិយាខ្ញុំ និងរូបខ្ញុំ ក៏គោរព ស្រឡាញ់ និងឲ្យតម្លៃដល់បុត្រាបុត្រីសម្តេច ដូចគ្នាអញ្ចឹងដែរ។ លើសពីនេះទៅទៀត តាំងពីក្រុមគ្រួសារយើងទាំងពីរបានស្គាល់គ្នាមក ហើយបានចាប់ផ្តើមរាប់អានគ្នាមក ព្រមទាំងតាមអ្វីដែលសម្តេចនិងរូបខ្ញំុបានផ្តាំផ្ញើកូនយើងទាំងសងខាងមក ភរិយាខ្ញុំនិងរូបខ្ញំផ្ទាល់បានចាប់ផ្តើមស្រឡាញ់បុត្រាបុត្រីសម្តេច ដូចកូនបង្កើតរបស់យើងខ្ញុំអញ្ចឹង។

ដូច្នេះ ខ្ញុំមានការសោកស្តាយយ៉ាងខ្លាំង បន្ទាប់ពីមានការលើកឡើងនិងការបកស្រាយខ្លះ បណ្តាលមកពីបញ្ហាបកប្រែក៏មិនដឹង ដែលខុសស្រឡះ ពីទឹកចិត្តពិតប្រាកដរបស់ខ្ញំចំពោះក្រុមគ្រូសារសម្តេច ដូចបានបញ្ជាក់ខាងលើ។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំសូមអភ័យទោស ចំពោះសម្តេច បើខ្ញុំបានធ្វើឲ្យសម្តេចអន់ចិត្តឬខកចិត្ត កន្លែងណាមួយ ដោយអចេតនា។

សូមសម្តេចទទួលនូវសេចក្តីគោរពរាប់អានពីខ្ញុំ

សម រង្ស៊ី