គ.ជ.ប គ្រោងធ្វើតេស្តប្រព័ន្ធចុះបញ្ជីឈ្មោះអ្នកបោះឆ្នោត
ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) គ្រោងធ្វើតេស្ត ប្រព័ន្ធចុះបញ្ជីឈ្មោះអ្នកបោះឆ្នោតនៅខែសីហា ដែលគេគ្រោងប្រើកុំព្យូទ័រ ២៤៥០ គ្រឿងដោយមានជំនួយពីជប៉ុន និងសហភាពអឺរ៉ុប (EU)។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់កាលពីថ្ងៃអាទិត្យថា៖ «យើងនឹងមានប្រព័ន្ធកុំព្យូទ័រថ្មីនៅខែសីហា ដើម្បីសាកល្បង ហើយយើងសង្ឃឹមថា ការចុះបញ្ជីឈ្មោះអ្នកបោះឆ្នោតថ្មីនឹងប្រព្រឹត្តទៅនៅខែមីនា ឬខែឧសភា ឆ្នាំ ២០១៦ ហើយរយៈពេលចុះឈ្មោះអ្នកបោះឆ្នោតថ្មី នឹងធ្វើឡើង យ៉ាងហោចណាស់សម្រាប់រយៈពេលប្រាំមួយខែ»។