#cambodia : KEM Sokha in Phnom Penh
ពិធីប្រកាសសុពលភាពថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ រាជធានីភ្នំពេញ "ក្នុងនាមយើងជាសកម្មជន ជាថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ តើយើងបានដឹងទេថា៖ ១.ប្រជាពលរដ្ឋចង់បានអ្វី បានជាពួកគាត់មកបោះឆ្នោតឲ្យយើងកន្លងមក? ២.ខ្លួនយើង ដែលជាសកម្មជនគណបក្សសង្គ្រោះជាតិមានគោលបំណងចង់បានអ្វី? ៣.ហើយមកដល់ពេលនេះ យើងទាំងអស់គ្នាបានសម្រេចនូវគោលបំណងរបស់យើង និងរបស់ប្រជាពលរដ្ឋហើយ ឬ នៅ? បើយើងទាំងអស់គ្នាឆ្លើយសំណួរទាំងបីនេះបានត្រឹមត្រូវ ខ្ញុំជឿជាក់ថាយើងនឹងទទួលបានជោគជ័យក្នុងការបោះឆ្នោតខាងមុខនេះ ជាក់ជាមិនខាន" កឹម សុខា ថ្លែងនៅក្នុង "ពិធីប្រកាសសុពលភាពក្រុមការងារ គណៈកម្មាធិការប្រតិបត្តិ និងសំណេះសំណាលជាមួយរចនាសម្ព័ន្ធគណបក្សសង្គ្រោះជាតិរាជធានីភ្នំពេញ" នៅភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលមានសកម្មជន និងប្រជាពលរដ្ឋចូលរួមប្រមាណជា១០០០នាក់ នាព្រឹកថ្ងៃអាទិត្យ ទី២៤ ខែឧសភា ឆ្នាំ២០១៥។ https://www.facebook.com/video.php?v=1125658787451419