កោះត្រល់ ជាកោះខ្មែរ Post author:CI Post published:03/09/2023 Post category:Frontière maritime / Koh Tral វីដេអូផ្សាយដោយ ទទក សូមចុច តើកោះត្រល់លែងជារបស់កម្ពុជាតាំងពីពេលណាមក? ឯកសារដែលយើងត្រូវអាននិងដឹងទាក់ទងនឹងប្រធានបទនេះ (ជាភាសាបារាំង) យើងសូមឆ្លើយតបទៅទូរទស្សន៍ជាតិកម្ពុជា ទាំង លោកហ៊ុន សែន ថា កោះត្រល់ និងកោះនៅតាមឆ្នេរសមុទ្រកម្ពុជា ជាកោះរបស់ព្រះរាជាណាចក្រកម្ពុជា។ វិភាគ ១-កោះត្រល់ និងកោះទាំងអស់តាមឆ្នេរសមុទ្រកម្ពុជា តាមប្រវត្តិសាស្ត្រដែលមិនអាចប្រកែកបាន ជាកោះរបស់ព្រះរាជាណាចក្រកម្ពុជា (លិខិតរបស់ព្រះបាទអង្គឌួង ជូន អធិរាជណាប៉ូឡេអុង III ថ្ងៃទី 25 ខែវិច្ឆិកាឆ្នាំ 1856)។ ២- ចំពោះការសង្កេតរបស់លោក Brévié “លើជម្លោះរវាងកម្ពុជា និងកូសាំងស៊ីន ជុំវិញការកាន់កាប់កោះក្នុងឈូងសមុទ្រសៀម” ផែនទីដែលបោះពុម្ពផ្សាយដោយបារាំងបង្ហាញយ៉ាងច្បាស់ថា កោះត្រល់ពិតជាកោះនៃព្រះរាជាណាចក្រកម្ពុជា។ ផែនទីនេះបានបោះពុម្ពក្នុងទស្សវត្សរ៍ឆ្នាំ ១៨.. មុនពេលការតែងតាំងលោក Brévié ជាអគ្គទេសាភិបាលឥណ្ឌូចិននៅឆ្នាំ ១៩៣៧ ទៅទៀត។ ៣- លោក Brévié បានបញ្ជាក់យ៉ាងច្បាស់ថា ” សំណួរទាក់ទងកំណត់ទឹកដីនៃកោះទាំងនេះ” មិនមែនជាប្រធានបទនៃសេចក្តីណែនាំររបស់គាត់ទេ។ ៤- កុំច្រឡំកូសាំងស៊ីនដែលគ្រប់គ្រងដោយបារាំងក្នុងសម័យអាណានិគម និងវៀតណាមបច្ចុប្បន្ន។ ការសម្រេចចិត្តរបស់ Brévié ត្រូវបានធ្វើឡើងតាមការព្រួយបារម្ភដែលទាក់ទងនឹងអភិបាលកិច្ច រដ្ឋបាល និងប៉ូលីសនៅកូសាំងស៊ីន។ សេចក្តីសម្រេចនេះ ដែលមានលក្ខណៈជាបណ្ដោះអាសន្នតែប៉ុណ្ណោះ ពុំមែនជាកិច្ចព្រមព្រៀងណាមួយរវាងប្រទេសបារាំង (កូសាំងស៊ីន) និងព្រះរាជាណាចក្រកម្ពុជាទេ។ ៥- នៅពេលបារាំងចាកចេញពីកូសាំងស៊ីនក្នុងឆ្នាំ ១៩៤៩សេចក្តីសម្រេចរបស់លោក Brivié ក្លាយជាមោឃ លែងជាធរមាន ហើយបន្ទាត់ Brévié ក៏ត្រូវបានបាត់បង់ទាំងស្រុងជាមួយផងដែរ។ ៦- កោះទាំងអស់នៅជាប់ឆ្នេរសមុទ្រកម្ពុជា រួមទាំងកោះត្រល់ នៅតែជាកោះខ្មែរ។ Share this:Click to share on Twitter (Opens in new window)Click to share on Facebook (Opens in new window)Click to email a link to a friend (Opens in new window)Click to share on LinkedIn (Opens in new window)Click to share on WhatsApp (Opens in new window)Click to share on Telegram (Opens in new window)Like this:Like Loading... Related You Might Also Like សំណួរ និង ចម្លើយរបស់យើង ទាក់ទង បញ្ហាព្រំដែន ក្រោឃបទសំភាសន៍ លោកស្រី កុយ ពិសី ជាមួយ RFI 13/04/2023 កិច្ចព្រមព្រៀងដែលចុះហត្ថលេខាដោយរង្វៀន កូថាច់ និង ហ៊ុន សែន ថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ១៩៨២។ 04/05/2021 បញ្ហាព្រំដែនស្រុកខ្មែរ និងចឞ្លើយ 15/07/2023
You must be logged in to post a comment.