វីដេអូផ្សាយដោយ ទទក សូមចុច
តើកោះត្រល់លែងជារបស់កម្ពុជាតាំងពីពេលណាមក?
ឯកសារដែលយើងត្រូវអាននិងដឹងទាក់ទងនឹងប្រធានបទនេះ (ជាភាសាបារាំង)
យើងសូមឆ្លើយតបទៅទូរទស្សន៍ជាតិកម្ពុជា ទាំង លោកហ៊ុន សែន ថា
កោះត្រល់ និងកោះនៅតាមឆ្នេរសមុទ្រកម្ពុជា
ជាកោះរបស់ព្រះរាជាណាចក្រកម្ពុជា។
វិភាគ
១-កោះត្រល់ និងកោះទាំងអស់តាមឆ្នេរសមុទ្រកម្ពុជា តាមប្រវត្តិសាស្ត្រដែលមិនអាចប្រកែកបាន ជាកោះរបស់ព្រះរាជាណាចក្រកម្ពុជា (លិខិតរបស់ព្រះបាទអង្គឌួង ជូន អធិរាជណាប៉ូឡេអុង III
ថ្ងៃទី 25 ខែវិច្ឆិកាឆ្នាំ 1856)។
២- ចំពោះការសង្កេតរបស់លោក Brévié “លើជម្លោះរវាងកម្ពុជា និងកូសាំងស៊ីន ជុំវិញការកាន់កាប់កោះក្នុងឈូងសមុទ្រសៀម” ផែនទីដែលបោះពុម្ពផ្សាយដោយបារាំងបង្ហាញយ៉ាងច្បាស់ថា កោះត្រល់ពិតជាកោះនៃព្រះរាជាណាចក្រកម្ពុជា។ ផែនទីនេះបានបោះពុម្ពក្នុងទស្សវត្សរ៍ឆ្នាំ ១៨.. មុនពេលការតែងតាំងលោក Brévié ជាអគ្គទេសាភិបាលឥណ្ឌូចិននៅឆ្នាំ ១៩៣៧ ទៅទៀត។
៣- លោក Brévié បានបញ្ជាក់យ៉ាងច្បាស់ថា ” សំណួរទាក់ទងកំណត់ទឹកដីនៃកោះទាំងនេះ” មិនមែនជាប្រធានបទនៃសេចក្តីណែនាំររបស់គាត់ទេ។
៤- កុំច្រឡំកូសាំងស៊ីនដែលគ្រប់គ្រងដោយបារាំងក្នុងសម័យអាណានិគម និងវៀតណាមបច្ចុប្បន្ន។ ការសម្រេចចិត្តរបស់ Brévié ត្រូវបានធ្វើឡើងតាមការព្រួយបារម្ភដែលទាក់ទងនឹងអភិបាលកិច្ច រដ្ឋបាល និងប៉ូលីសនៅកូសាំងស៊ីន។ សេចក្តីសម្រេចនេះ ដែលមានលក្ខណៈជាបណ្ដោះអាសន្នតែប៉ុណ្ណោះ ពុំមែនជាកិច្ចព្រមព្រៀងណាមួយរវាងប្រទេសបារាំង (កូសាំងស៊ីន) និងព្រះរាជាណាចក្រកម្ពុជាទេ។
៥- នៅពេលបារាំងចាកចេញពីកូសាំងស៊ីនក្នុងឆ្នាំ ១៩៤៩សេចក្តីសម្រេចរបស់លោក Brivié ក្លាយជាមោឃ លែងជាធរមាន ហើយបន្ទាត់ Brévié ក៏ត្រូវបានបាត់បង់ទាំងស្រុងជាមួយផងដែរ។
៦- កោះទាំងអស់នៅជាប់ឆ្នេរសមុទ្រកម្ពុជា រួមទាំងកោះត្រល់ នៅតែជាកោះខ្មែរ។



You must be logged in to post a comment.