គណបក្សសង្គ្រោះជាតិមានគោលដៅ ធ្វើដំណើរឆ្ពោះទៅរកការបោះឆ្នោត ដើម្បីនាំមកនូវការផ្លាស់ប្ដូរ។ កន្លងមកសកម្មជន និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិបានធ្វើដំណើរឆ្លងកាត់នូវឧបសគ្គ និងគ្រោះថ្នាក់ជាច្រើន។ ក៏ប៉ុន្ដែរហូតមកដល់ពេលនេះ ដោយការអំណត់ព្យាយាមរបស់យើង គណបក្សសង្គ្រោះជាតិបានធ្វើដំណើរជិតដល់គោលដៅហើយ។ ដូច្នេះ ដើម្បីសម្រេចនូវគោលដៅនេះ ខ្ញុំយល់ឃើញថា យើងមិនគួរ និងមិនចាំបាច់ យកក្បាលជល់ថ្ម ឬ ជល់ជញ្ជាំង ឬ ទ្វារ ដែលជាឧបសគ្គនោះទេ យើងត្រូវទម្លុះទម្លាយ ឧបសគ្គនោះដោយប្រើបញ្ញា ដែលជាគន្លឹះ ជាកូនសោ សម្រាប់ចាក់បើកទ្វារនោះ ឲ្យដល់គោលដៅ ដែលជាសេចក្ដីប្រាថ្នារបស់ប្រជាពលរដ្ឋយើង។ នេះគឺជាយុទ្ធសាស្រ្ដរបស់គណបក្សសង្គ្រោះជាតិ ដែលខ្ញុំសូមឲ្យសកម្មជនថ្នាក់ដឹកនាំគណបក្សទាំងអស់អនុវត្ត។
ថ្លែងនៅក្នុង ពិធីសម្ពោធទីស្នាក់ការគណបក្សខេត្ត និងវេទិកាសកម្មជនមូលដ្ឋានខេត្តកំពង់ធំ នាព្រឹកថ្ងៃអាទិត្យ ទី២១ ខែកុម្ភៈ ឆ្នាំ២០១៦។
Like this:
Like Loading...
Related