កោះត្រល់ ជាកោះខ្មែរ
វីដេអូផ្សាយដោយ ទទក សូមចុច តើកោះត្រល់លែងជារបស់កម្ពុជាតាំងពីពេលណាមក? ឯកសារដែលយើងត្រូវអាននិងដឹងទាក់ទងនឹងប្រធានបទនេះ (ជាភាសាបារាំង) យើងសូមឆ្លើយតបទៅទូរទស្សន៍ជាតិកម្ពុជា ទាំង លោកហ៊ុន សែន ថា កោះត្រល់ និងកោះនៅតាមឆ្នេរសមុទ្រកម្ពុជា ជាកោះរបស់ព្រះរាជាណាចក្រកម្ពុជា។ វិភាគ ១-កោះត្រល់ និងកោះទាំងអស់តាមឆ្នេរសមុទ្រកម្ពុជា តាមប្រវត្តិសាស្ត្រដែលមិនអាចប្រកែកបាន ជាកោះរបស់ព្រះរាជាណាចក្រកម្ពុជា (លិខិតរបស់ព្រះបាទអង្គឌួង ជូន អធិរាជណាប៉ូឡេអុង III ថ្ងៃទី 25 ខែវិច្ឆិកាឆ្នាំ 1856)។ ២- ចំពោះការសង្កេតរបស់លោក Brévié “លើជម្លោះរវាងកម្ពុជា និងកូសាំងស៊ីន ជុំវិញការកាន់កាប់កោះក្នុងឈូងសមុទ្រសៀម” ផែនទីដែលបោះពុម្ពផ្សាយដោយបារាំងបង្ហាញយ៉ាងច្បាស់ថា កោះត្រល់ពិតជាកោះនៃព្រះរាជាណាចក្រកម្ពុជា។ ផែនទីនេះបានបោះពុម្ពក្នុងទស្សវត្សរ៍ឆ្នាំ ១៨.. មុនពេលការតែងតាំងលោក Brévié ជាអគ្គទេសាភិបាលឥណ្ឌូចិននៅឆ្នាំ ១៩៣៧ ទៅទៀត។ ៣- លោក Brévié បានបញ្ជាក់យ៉ាងច្បាស់ថា ” សំណួរទាក់ទងកំណត់ទឹកដីនៃកោះទាំងនេះ” មិនមែនជាប្រធានបទនៃសេចក្តីណែនាំររបស់គាត់ទេ។ ៤-…