#cambodge : Investissements à long terme et Développement durable : Politique défendue par le CNRP

  • Post author:
  • Post category:CNRP

Et qui créent des emplois !

អ្នកវិនិយោគទុន ជប៉ុន

ថ្ងៃព្រហស្បតិ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០១៥ វេលាម៉ោង៩:០០ព្រឹក ត្រូវនឹងម៉ោង៧:០០ព្រឹកនៅប្រទេសកម្ពុជា នៅទីក្រុងតូក្យូ លោក សម រង្ស៊ី និងខ្ញុំ ព្រមទាំងគណៈប្រតិភូគណបក្សសង្គ្រោះជាតិ ជួូបប្រជុំជាមួយលោក អាយប៊ី(Mr.Ibi) នាយកគណៈកម្មការកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជប៉ុន-មេគង្គ នៃសភាពាណិជ្ជកម្ម និងឧស្សាហកម្ម(The Japan-Mekong Business Cooperation Committee of The Japan Chamber of Commerce and Industry) ដែលជាតំណាងអ្នកវិនិយោទុនរបស់ជប៉ុន។
ក្នុងជំនួបនេះ ខ្ញុំលើកឡើងថា “យើងត្រូវការអ្នកវិនិយោគទុនជប៉ុន ដែលជាអ្នកនិយោគទុនយូរអង្វែង គោរពសិទ្ធិមនុស្ស។ ដូច្នេះ នៅពេលគណបក្សសង្គ្រោះជាតិដឹកនាំប្រទេស យើងនឹងរៀបចំបរិយាកាសឲ្យបានល្អ ដើម្បីអ្នកវិនិយោគទុនជប៉ុន អាចមករកស៊ី បង្កើតការងារជូនដល់យុវជន និងប្រជាពលរដ្ឋខ្មែរ។ បរិយាកាសល្អនោះគឺយើងធ្វើការកែទម្រង់ប្រព័ន្ធតុលាការ ទប់ស្កាត់អំពើពុករលួយ និងការិយាធិបតេយ្យជាដើម”។
បន្ទាប់ពីកិច្ចប្រជុំនេះ នៅម៉ោង១២ថ្ងៃត្រង់ ត្រូវនឹងម៉ោង១០ព្រឹក ម៉ោងនៅប្រទេសកម្ពុជា គណៈប្រតិភូយើងចូលរួមទទួលទានអាហារថ្ងៃត្រង់រួមគ្នាជាមួយសមាគមន៍ជប៉ុន-កម្ពុជា។