#cambodge : Message de KEM Sokha au Comité Central Permanent du CNRP

  • Post author:
  • Post category:CNRP / Election

Activer la campagne pour les élections de 2017/2018

 

រសៀលថ្ងៃព្រហស្បតិ៍ ទី១៧ ខែធ្នូ ឆ្នាំ២០១៥នេះ ខ្ញុំ ដឹកនាំអង្គប្រជុំគណៈកម្មាធិការអចិន្ដ្រៃយ៍ នៅទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិ។ ក្នុងអង្គប្រជុំនេះ ខ្ញុំបានជម្រាបជូនដល់សមាជិក-សមាជិកា ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិថា ទោះបីជាដំណោះស្រាយនយោបាយ ដែលយើងកំពុងចរចារនោះ មិនទាន់បានដោះស្រាយនៅឡើយក៏ដោយ គណបក្សសង្គ្រោះជាតិមិនត្រូវរង់ចាំឡើយ យើងត្រូវធ្វើសកម្មភាព ប្រើប្រាស់យន្ដការរបស់យើងឲ្យរិតតែសកម្មឡើង ដើម្បីឆ្ពោះទៅរកការបោះឆ្នោតឆ្នាំ២០១៧ ឆ្នាំ២០១៨។
ពេលវេលា មិនរង់ចាំយើងទេ!