#cambodge : Rencontre entre KEM Sokha et Rhona SMITH (UN Human Rights)
A l'ordre du jour : Situation politique avant les Elections, les Droits de l'Homme et la marche vers la Démocratie ! នៅការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា នារសៀលថ្ងៃពុធ ទី៣០ ខែមីនា ឆ្នាំ២០១៦ ខ្ញុំ កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ និងជាប្រធានស្ដីទីក្រុមតំណាងរាស្ដ្រមតិភាគតិចនៃរដ្ឋសភា បានជួបប្រជុំពិភាក្សាការងារជាមួយ លោកស្រី រ៉ូណា ស្មីត (Rhona Smith)អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ(អ.ស.ប) ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា។ ក្នុងជំនួបពិភាក្សាការងារនេះ យើងបានពិភាក្សាគ្នាអំពី៖ ស្ថានភាពសិទ្ធិមនុស្ស ដំណើរការលទ្ធិប្រជាធិបតេយ្យ និងស្ថានការណ៍នយោបាយកម្ពុជាបច្ចុប្បន្ន ជាពិសេសនៅមុនពេលបោះឆ្នោត។ លោក កឹម សុខា ជួបពិភាក្សាជាមួយអ្នករាយការណ៍សិទ្ធិមនុស្សរបស់អ.ស.ប
