#cambodge : La relation sino-cambodgienne vue par HUN Sen
HUN SEN : ទំនាក់ទំនងទ្វេភាគី កម្ពុជា និងចិន គឺកំពុងឈានដល់កម្រិតល្អបំផុតនាពេលបច្ចុប្បន្ន។ ប្រទេសចិនបានយកចិត្តទុកដាក់ជួយកម្ពុជាក្នុងការស្តារ និងកសាងហេដ្ឋារចនាសម្ព័ន្ឋ ជាតិជាច្រើននៅក្នុងប្រទេស។ ទន្ទឹមនឹងនេះ ប្រទេសចិនជាមិត្តបានចូលរួមជួយអភិ- វឌ្ឍន៍ធនធានមនុស្ស និងជួយពង្រឹងដល់វិស័យយោធារកម្ពុជាផងដែរ។ សហប្រតិបត្តិ ការរវាងប្រទេសទាំងពីរបានជួយពង្រឹងស្ថិរភាពសន្តិសុខ នយោបាយ និង សេដ្ឋកិច្ច ជាតិ។ នៅពេលអនាគតខាងមុខ គឺកម្ពុជាកាន់តែទទួលបាននូផលប្រយោជន៍ជាច្រើន ទៀតអំពីគម្រោងសាងសង់ផ្លូវសូត្រគមនាគមន៍សេដ្ឋកិច្ច និងគម្រោងធនាគារអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ឋអាស៊ី (AIIB) ជាដើម។ កម្ពុជាគាំទ្រនយោបាយចិនតែមួយដោយមិន ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ ហើយប្តេជ្ញាគាំទ្រដំណោះស្រាយសន្តិវិធី ក្នុងការដោះស្រាយបញ្ហានានានៅក្នុងតំបន់រួមទាំងបញ្ហាសមុទ្រចិនភាគខាងត្បូង។ ជាមួយគ្នានេះដែរ កម្ពុជាសង្ឃឹមលើកិច្ចសហប្រតិបត្តិការល្អពីប្រទេសអាស៊ាន (ASEAN) និងពីសហគមន៍អន្តរជាតិ ដែលផ្តល់នូវការគាំទ្រ និងកិច្ចគាំពារដល់កម្ពុជា ដើម្បីមានឧិកាសអភិវឌ្ឍន៍ប្រទេសជាតិអោយកាន់តែរីកចម្រើន ដើម្បីប្រជាពលរដ្ឋ យើងរស់នៅសុខសាន្តក្នុងប្រទេសដែលមានឯករាជភាព អធិបតេយ្យភាព និងបូរណៈ ភាពទឹកដីពេញលេញដោយគ្មានការរំលោភបំពានណាមួយឡើយ៕