#cambodia : KEM Sokha in Kampong Cham
"ក្នុងនាមជាមេដឹកនាំគណបក្សសង្គ្រោះជាតិ ខ្ញុំមានមោទនភាពខ្លាំងណាស់ រកអ្វីប្រៀបផ្ទឹមមិនបានឡើយ មិនភ្លេចដាច់ខាត នូវគុណបំណាច់របស់ប្រជាពលរដ្ឋខ្មែរ ដែលបានលះបង់ គឺ៖ ទី១.ពេលវេលា ទី២.កម្លាំងកាយ កម្លាំងចិត្ត ទី៣.ថវិការផ្ទាល់ខ្លួន និង ទី៤.ហា៊នលះបង់ទាំងអាយុជីវិត។ ការលះបង់ ការតស៊ូនេះ គឺដើម្បីសង្គ្រោះជាតិ នេះជាតម្លៃ ជាប្រវត្តិសាស្រ្ដ ហើយយើងនឹងបន្ដការងារនេះ ដើម្បីសម្រេចឲ្យបាន គោលដៅរបស់យើងគឺ សង្គ្រោះជាតិ" កឹម សុខា ថ្លែងនៅក្នុងពិធី "ប្រកាសសុពលភាព ក្រុមការងារ និងគណៈកម្មាធិការប្រតិបត្តិ គណបក្សសង្គ្រោះជាតិខេត្តកំពង់ចាម" នៅទីស្នាក់ការគណបក្សសង្គ្រោះជាតិខេត្តកំពង់ចាម ដែលមានអ្នកចូលរួមប្រមាណជា១០០០នាក់ ស្ថិតនៅភូមិអំពិល ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម នាព្រឹកថ្ងៃអាទិត្យ ទី៧ ខែមិថុនា ឆ្នាំ២០១៥។ https://www.facebook.com/video.php?v=1132492976768000
