#cambodia : KEM Sokha in Kampong Speu
https://www.facebook.com/video.php?v=1172705506080080 ចំពោះមុខសកម្មជនគណបក្សសង្គ្រោះជាតិ ក្នុងពិធីប្រកាសសុពលភាពថ្នាក់ដឹកនាំគណៈកម្មាធិការប្រតិបត្តិខេត្ត និងក្រុង-ស្រុកទាំង៨ ក្នុងខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៥ ខ្ញុំបានគូសបញ្ជាក់ប្រាប់សកម្មជនថា បច្ចុប្បន្ននេះ យើងនៅតែមានប្រៀបទទួលបានជ័យជម្នះក្នុងការបោះឆ្នោតខាងមុខ ព្រោះគណបក្សសង្គ្រោះជាតិមានប្រៀប ៣ចំណុច៖ ១. គោលនយោបាយៈ យើងមានប្រៀបជាងគណបក្សដទៃ ២.រចនាសម្ព័ន្ធៈ យើងមានរចនាសម្ព័ន្ធមិនចាញ់គណបក្សកាន់អំណាច ៣.សកម្មភាព: បច្ចុប្បន្នយើងអាចធ្វើសកម្មភាពបានទូលំទូលាយ។ ប៉ុន្តែបើយើងរត់ចេញពីឆន្ទៈប្រជាពលរដ្ឋ យើងនឹងចាញ់។ ដូច្នេះ យើងត្រូវគោរពឆន្ទៈប្រជាពលរដ្ឋកុំងាករេ។