#cambodge : Message de KEM Sokha de Pursat
វេទិកាសកម្មជនមូលដ្ឋាន ខេត្តពោធិ៍សាត់ https://www.facebook.com/video.php?v=1313089565375006 ខ្ញុំសូមឲ្យសកម្មជន-ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិទាំងអស់ ផ្ដោតលើគោលដៅរបស់យើងគឺ “ធ្វើដំណើរឆ្ពោះទៅរកការបោះឆ្នោត ដើម្បីនាំមកនូវការផ្លាស់ប្ដូរ”។ ដើម្បីសម្រេចបានគោលដៅនេះ ខ្ញុំស្នើសុំសកម្មជន-ថ្នាក់ដឹកនាំយើងទាំងអស់ធ្វើកិច្ចការតាមដំណាក់កាល ៣ ដើម្បីឲ្យប្រជាពលរដ្ឋជាម្ចាស់ឆ្នោត៖ * ទី១.ស្គាល់យើង * ទី២.ជឿយើង * ទី៣.ជួយយើង * “ស្គាល់យើង” គឺស្គាល់នូវចំណុចខ្លាំងរបស់យើង ដែលខុសពីគណបក្សដទៃ ទាំងគោលនយោបាយ ទាំងថ្នាក់ដឹកនាំរបស់យើង គ្រប់លំដាប់ថ្នាក់។ “ជឿយើង” យើងត្រូវបង្ហាញឲ្យបានច្បាស់លាស់លាស់នូវកម្មវិធីនយោបាយ នូវសារនយោបាយ ហើយយើងត្រូវតែមានទំនាក់ទំនងល្អជាមួយក្រុមគោលដៅទាំងអស់ជាម្ចាស់ឆ្នោត។ ពេលណាយើងធ្វើបាននូវចំណុចពីរខាងលើ ខ្ញុំជឿជាក់ថាប្រជាពលរដ្ឋ ដែលជាម្ចាស់ឆ្នោត ពួកគាត់នឹង “ជួយយើង”។ ជាពិសេស យើងសូមឲ្យប្រជាពលរដ្ឋ ដែលជាម្ចាស់ឆ្នោតជួយ៖ ទៅធ្វើអត្ដសញ្ញាណប័ណ្ណ ទៅចុះឈ្មោះបោះឆ្នោត និងទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ដើម្បីសម្រេចជោគវាសនារបស់ខ្លួនតាមឆន្ទៈរបស់ពួកគាត់។ ក៏ប៉ុន្ដែសូមកុំភ្លេចថា “ដើម្បីឲ្យគេជួយយើង យើងត្រូវជួយខ្លួនឯងជាមុនសិន” ថ្លែងនៅក្នុង “វេទិកាសកម្មជនមូលដ្ឋាន ខេត្តពោធិ៍សាត់” នាព្រឹកថ្ងៃអាទិត្យ ទី២០ ខែមីនា ឆ្នាំ២០១៦។…
