#cambodge : SAM Rainsy : Coup Constitutionnel du CPP pour éliminer le seul parti d’Opposition
១៨ វិច្ឆិកា ២០១៥ - រដ្ឋប្រហាររដ្ឋធម្មនុញ្ញ / 18 November 2015 – A constitutional coup រដ្ឋប្រហាររដ្ឋធម្មនុញ្ញ បន្ទាប់ពីទង្វើយ៉ាងយង់ឃ្នងមួយចំនួនថ្មីៗនេះ ពីសំណាក់គណបក្សប្រជាជនកម្ពុជា មកលើគណបក្សសង្គ្រោះជាតិ -- ក្នុងនោះមានការចាប់ខ្លួនសមាជិកព្រឹទ្ធសភាលោក ហុង សុខហួរ ដាក់ពន្ធនាគារមកទល់នឹងថ្ងៃនេះ, ការវាយដំយ៉ាងសាហាវមកលើតំណាងរាស្ត្រគណបក្សប្រឆាំង ២ រូបគឺលោក ញ៉យ ចំរើន និងលោក គង់ សភា, ការដកលោក កឹម សុខា ចេញពីតំណែងអនុប្រធានទី១ នៃរដ្ឋសភា -- មានទង្វើបន្ថែមទៀតជាចុងក្រោយ គឺការចេញដីកាឲ្យចាប់រូបខ្ញុំ ក្នុងឋានៈខ្ញុំជាប្រធានគណបក្សសង្គ្រោះជាតិ ទោះជាខ្ញុំមានអភ័យឯកសិទ្ធិសភាយ៉ាងណាក៏ដោយ ហើយនៅទីបញ្ចប់ ការបណ្តេញខ្ញុំចេញពីរដ្ឋសភា បន្ទាប់ពីការបោះឆ្នោតសម្រេចបែបនេះ ធ្វើឡើងដោយតំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជា តែប៉ុណ្ណោះក៏ដោយ ។ ទង្វើទាំងអស់នេះ ឈានទៅដល់ការបញ្ចប់តួនាទីរបស់គណបក្សប្រឆាំងតែមួយគត់ ដែលមានអាសនៈក្នុងរដ្ឋសភា ហើយបង្ហាញថាប្រទេសកម្ពុជា…
