#cambodge : Le Parti CNRP présentera son programme politique pour les Communales la semaine prochaine
Message de KEM Sokha ២២-កុម្ភៈ-២០១៧ បន្ទាប់ពីរៀបចំបញ្ជីបេក្ខជនឃុំ-សង្កាត់ទូទាំងប្រទេសចប់សព្វគ្រប់ហើយ នៅសប្ដាហ៍ក្រោយនេះ គណៈកម្មាធិការអចិន្ដ្រៃយ៍គណបក្សសង្គ្រោះជាតិ នឹងធ្វើការពិភាក្សា-សម្រេចនូវ សារនយោបាយរបស់គណបក្ស ដើម្បីត្រៀមខ្លួន ចូលរួមប្រកួតប្រជែង “ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់” នាពេលខាងមុខនេះ។ ខ្ញុំយល់ឃើញថា គោលនយោបាយ កម្មវិធីនយោបាយ និងសារនយោបាយរបស់គណបក្ស មានសារៈសំខាន់ណាស់ ពីព្រោះ៖ “គណបក្សសង្គ្រោះជាតិ យើងមិនមែនចូលរួមប្រកួត ដើម្បីគ្រាន់តែឲ្យគេថា បានប្រកួតដែរនោះទេ” “យើងប្រកួតយកឈ្នះ ឈ្នះដើម្បីដោះស្រាយបញ្ហាប្រទេសជាតិ និងបញ្ហាប្រជាពលរដ្ឋខ្មែរ យើងមិនមែនឈ្នះ ដើម្បីបង្កជម្លោះ ធ្វើទុក្ខបុកម្នេញ បង្ក្រាប ឬ គុំកួនសងសឹកខ្មែរ នោះទេ” ។